ការប្រកួតកីឡាទូក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ នៅកីឡដ្ឋានកីឡាលើទឹកខេត្តកំពត ដែលបានចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៦ ខែឧសភា ឆ្នាំ២០២៣ បានបញ្ចប់ទៅដោយភាពសប្បាយរីករាយ និងមោទនភាពបំផុត ដោយក្រុមកីឡាទូកកម្ពុជា អាចរកមេដាយបានដល់ ៨គ្រឿង ក្នុងនោះ មានមេដាយមាសចំនួន ២គ្រឿង មេដាយប្រាក់ចំនួន ២គ្រឿង និងមេដាយសំរិទ្ធចំនួន ៤គ្រឿង ឈរនៅលំដាប់ទី៤ នៅក្នុងចំណោមប្រទេសចូលរួមប្រកួតសរុបទាំង៩។
តំណាងក្រុមកីឡាករទូកកម្ពុជា បានលើកឡើងអំពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលដែលបានរៀបចំស៊ីហ្គេមលើកទី៣២នេះឡើងបានល្អប្រសើរ និងផ្តល់ឱកាសឱ្យពួកគាត់អាចដណ្តើមយកមេដាយជូនជាតិ។ ហើយថាសមិទ្ធិផលនៃថ្ងៃនេះ បានបង្ហាញអំពី ការខិតខំរបស់ក្រុមកីឡាករ គ្រូបង្វឹកកម្ពុជា និងការគាំទ្រពីគ្រប់មជ្ឍដ្ឋាន ដែលធ្វើឲ្យក្រុមកីឡាករមានកម្លាំងចិត្តប្រកួត។
សម្រាប់ការប្រកួតកីឡាទូក ក្រុមកីឡាករទូកប្រទេសថៃ ឈរនៅលំដាប់លេខ១ ទទួលបានមេដាយមាស៤ ប្រាក់៣ សរុប ៧គ្រឿង, ឥណ្ដូនេស៊ី ឈរលំដាប់លេខ២ ទទួលបានមេដាយមាស ៣គ្រឿង ប្រាក់១ និងសំរិទ្ធ៤ សរុប ៨គ្រឿង, វៀតណាមឈរលំដាប់លេខ៣ ទទួលបានមេដាយមាស៣ ប្រាក់១ សរុប៤គ្រឿង ខណៈដែលក្រុមកីឡាករមីយ៉ាន់ម៉ា ឈរលេខទី៥ នៅក្រោមកម្ពុជា ទទួលបានមេដាយមាស១ ប្រាក់៥ និងសំរិទ្ធ២ សរុប៨គ្រឿង, ម៉ាឡេស៊ី ឈរដំដាប់ទី៦ ទទួលបាន មេដាយប្រាក់១ សំរិទ្ធ៣ សរុប ៤គ្រឿង។ ដោយឡែកក្រុមកីឡាករហ្វីលីពីន និងសិង្ហាបុរី មិនទទួលបានមេដាយទេ ខណៈដែលក្រុមកីឡាករប្រទេសឡាវ អវត្តមានក្នុងការបញ្ជូនក្រុមកីឡាករមកចូលរួមប្រកួត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments