Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិគាំទ្រ និងកោតសរសើពីការខិតខំរបស់កីឡាករទូកកម្ពុជាក្នុងការប្រកួតកីឡាទូកក្នុងខេត្តកំពត

ប្រជាពលរដ្ឋដែលមកចូលរួមទស្សនាក្នុងការប្រកួតកីឡាទូកក្នុងខេត្តកំពត បានឡើងថា ការប្រកួតកីឡាទូករយៈពេលថ្ងៃទី២ មានប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងគាំទ្រ អបអរហ៊ោកញ្ច្រៀវកងរំពង ដើម្បីលើកទឹកចិត្តដល់កីឡាករ ពិសេសកីឡាករកម្ពុជាឱ្យមានទឹកចិត្តក្នុងការយកឈ្នះ ដណ្តើមឱ្យមានមេដាយមាសជូនជាតិ។ ជាមួយគ្នានេះដែរពួកគេសង្កេតឃើញពីការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាករប្រទេសនីមួយៗ ដែលខិតខំអុំបានល្អ មានល្បឿនលឿន និងមានភាពស្វាហាប់។

ជាភ្ញៀវទេសចរមកទស្សនាការប្រណាំងទូកក្នុងខេត្តកំពត លោក សួស ចិន្តា បានបង្ហាញពីអារម្មណ៍ខ្លួនថា ការប្រកួតកីឡាទូកក្នុងខេត្តកំពត គឺមានប្រជាពលរដ្ឋខេត្តកំពត ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានមកទស្សនានិងគាំទ្រលើកទឹកចិត្តដល់កីឡាករទូកទាំងអស់។ លោកបានសំដែងនូវការសប្បាយរីករាយ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាម្នាក់ ដែលប្រទេសកម្ពុជាយើងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ក្នុងឆ្នាំ២០២៣នេះ។

ចំណែកឯកញ្ញា រស់ សុធន ជាយុវជនក្នុងខេត្តកំពត បានសំដែងនូវមោទនៈភាពយ៉ាងខ្លាំង ដែលខេត្តកំពតបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងវិញ្ញាសារកីឡាទូក។ ហើយកញ្ញាពិតជាមោទនៈភាពខ្លាំងដែលឃើញមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានមកទស្សនាគាំទ្រកីឡាករតាមបណ្តាប្រទេសនានា ពិសេសកីឡាករកម្ពុជា។

សូមបញ្ចាក់ថា ការប្រកួតកីឡាទូកក្នុងខេត្តកំពត សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃសម្រាក ហើយថ្ងៃទី១៦ និងបន្តប្រកួតបន្តទៀត ដោយក្នុងនោះ ការប្រកួតនឹងធ្វើឡើងលើ ៤វិញ្ញាសារ ក្នុងរយៈចម្ងាយ ៨០០ម៉ែត្រ រួមមាន៖ ១.ទូកបុរស ១២នាក់ អាយុក្រោម២៤ឆ្នាំ, ២.ទូកបុរស ១២នាក់ Open , ៣.ទូកបុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ និង ៤.ទូកចម្រុះបុរសនារី ១២នាក់ អាយុក្រោម២៤ឆ្នាំ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments