ការប្រកួតកីឡាទូក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ នៅខេត្តកំពត ក្នុងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដែលមានក្រុមកីឡាករចំនួន ៩ប្រទេស(អវត្តមានឡាវ) បានបញ្ចប់ លើវិញ្ញាសារចំនួន៤ ក្នុងរយៈចម្ងាយ៥០០ម៉ែត្រ។ ហើយនៅក្នុងថ្ងៃទី២នេះដែរ ក្រុមកីឡាករទូកកម្ពុជារកមេដាយបានចំនួន ២គ្រឿង (មាស១ និងសំរិទ្ធ១) បន្ថែមទៀត ធ្វើឱ្យក្រុមកីឡាករទូកកម្ពុជាទទួលបានមេដាយសរុបចំនួន ៦គ្រឿង មានមេដាយមាស១ ប្រាក់២ និងសំរិទ្ធ៣គ្រឿង។
លទ្ធផល នៃការប្រកួតកីឡាទូកលើ ៤វិញ្ញាសារ ចម្ងាយ ៥០០ម៉ែត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ រូមមាន៖ វិញ្ញាសារ ទី១.ទូកបុរស ១២នាក់ អាយុក្រោម ២៤ឆ្នាំ ថៃទទួលបានចំណាត់ថ្នាក់លេខ១ ទទួលមេដាយមាស ឥណ្ឌូនេស៊ីទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និងមីយ៉ាន់ម៉ា ទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ។ ទី២. ទូកបុរស ១២នាក់ Open ក្រុមកីឡករឥណ្ឌូនេស៊ីទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស, ថៃទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និងមីយ៉ាន់ម៉ាទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ។ វិញ្ញាសាទី៣ ទូកបុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ ក្រុមកីឡាករកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស, ថៃទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និងឥណ្ឌូនេស៊ីទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធ និងវិញ្ញាសាទី៤. ទូកចម្រុះបុរសនារី ១២នាក់ អាយុក្រោម ២៤ឆ្នាំ ក្រុមកីឡាករវៀតណាមទទួលបានចំណាត់ថ្នាក់លេខ១ ទទួលមេដាយមាស ម៉ីយ៉ាន់ម៉ាទទួលបានចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ មេដាយសំរិទ្ធ។ដោយឡែកសម្រាប់ថ្ងៃស្អែក មិនមានការប្រកួតទេ (ក្រុមកីឡាករសម្រាក) ខណៈដែល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ការប្រកួតទូកនឹងធ្វើឡើងលើ៤វិញ្ញាសារ ក្នុងរយៈចម្ងាយ ៨០០ម៉ែត្រមាន៖ ១.ទូកបុរស ១២នាក់ អាយុក្រោម២៤ឆ្នាំ, ២.ទូកបុរស ១២នាក់ Open , ៣.ទូកបុរស ៥នាក់ អាយុក្រោម ២៤ឆ្នាំ និង ៤.ទូកចម្រុះបុរសនារី ១២នាក់ អាយុក្រោម ២៤ឆ្នាំ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments