Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សំណើ និង​សំណុំ​រឿង​វិវាទ​ជាង​៧០​ករណី​នៅ​ស្រុក​ឈូក​ត្រូវ​បាន​ដោះ​ស្រាយ​រួចរាល់​ត្រឹម​រយៈ​ពេល​២ថ្ងៃ

កាលពីថ្ងៃទី២៧ និង ២៨ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះទៅធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រួមទាំងសំណើរផ្សេងៗប្រមាណជាង៧០ របស់ប្រជាពលរដ្ឋចំនួន ១០ឃុំ ក្នុងស្រុកឈូក ដែលការដោះស្រាយនេះត្រូវបានធ្វើឡើងពីរទីតាំងផ្សេងគ្នា ដែលទីតាំងទី១ ធ្វើនៅក្នុងបរិវេណវត្ត នារាយណ៍ ស្ថិតក្នុងឃុំនារាយណ៍ ស្រុកឈូក និងទីតាំងទី២ ធ្វើនៅក្នុងរិវេណវត្ត អង្គចៅពញា ស្ថិតក្នុងឃុំសត្វពង ស្រុកឈូក ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជិត ១ម៉ឺននាក់។

ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធី ក៏ដូចជាគូរទំនាស់ ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកថា យើងទាំងអស់គ្នាអាចមានសុខសន្តិភាព រស់នៅមានសិទ្ធិសេរីភាពដូចសព្វថ្ងៃនេះ គឺដោយសារមានថ្ងៃកំណើតទី២ ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱ្យ និងរកមកដោយលំបាក ដូច្នេះ យើងត្រូវរស់នៅដោយសេចក្តីថ្លៃថ្នូ រួមសាមគ្គី កុំឱ្យមានការឈ្លោះទាស់ទែងគ្នា។ ឯកឧត្តមបានបន្ថែមថា ពេលណាដែលយើងមិនចេះអត់អោន អធ្យាស្រ័យគ្នាទៅវិញទៅមកនោះទេ  ការរស់នៅក៏មិនមានសេចក្តីសុខ និងបណ្តាលឱ្យខាតពេលវេលារកស៊ីចិញ្ចឹមជីវិតផងដែរ។

ចំពោះស្រុកឈូក សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋមានច្រើនជាងវិវាទ ហើយជាង៧០ករណីដែលបានដោះស្រាយរួចនោះ ភាគច្រើនជាសំណើសុំផ្លូវ បង្គោលភ្លើង ខ្សែភ្លើង ដើម្បីតភ្ជាប់អគ្គីសនីចូលផ្ទះពលរដ្ឋ និងសំណើសុំពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ចំណែកវិវាទដីធ្លី និងវិវាទផ្សេងៗមានចំនួនតិចតួច ជាងសំណើ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង















Post a Comment

0 Comments