Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រជានេសាទដែលផ្អាកការនេសាទក្នុងកំឡុងព្រឹត្តិការណ៍ស៊ីហ្គេម ទទួលអំណោយពីអភិបាលខេត្តកំពត

នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទចំនួន ៦០ទូក ដែលប្រកបមុខរបរនេសាទ ដោយឆ្លងកាត់ចំទីតាំងនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលតម្រូវឱ្យមានការផ្អាកបើកឆ្លងកាត់រយៈពេល ១ខែ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ គឺជាលើកទី២ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ដែលលើកទី១កម្ពុជា​បានធ្វើជាម្ចាស់ផ្ទះកាលពី ៦៤ឆ្នាំមុន។ ហើយលើកទី២នេះ ខេត្តកំពតមានកិត្តិយសបានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាទូក ដច្នេះយើងត្រូវការចូលរួមសហការជាមួយគ្នា ទៅតាមតម្រូវការរបស់គណៈកម្មការរៀបចំការប្រកួត ដែលតម្រូវមិនឱ្យមានការឆ្លងកាត់ទូកនេសាទ​នៅលើទីតាំងដែលបានរៀបចំការប្រកួត ហើយត្រូវផ្អាកចាប់ពីថ្ងទី២៣ ខែមេសា ដល់ថ្ងៃទី១៨ ខែ​ឧសភា​ ឆ្នាំ២០២៣។

ក្នងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភជូនដល់គ្រួសារប្រជានេសាទទាំងអស់ដែលតម្រូវមិនឱ្យឆ្លងកាត់ទីតាំងប្រកួតនេះ ដោយមួយទូកទទួលបាន អង្ករ ៣៥០​គីឡូក្រាម សារ៉ុង៦ និងត្រីខ​ ៣​យួរ​ផងដែរ៕
















Post a Comment

0 Comments