នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅរោងចក្រពូចិន (ខេមបូឌា) ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលរោងចក្រនេះមានកម្មករនិយោជិត សរុបចំនួន ៧,១៦៨នាក់ ស្រី ៦,៦០៥នាក់។
ក្នុងពិធីសំណេះសំណាលនារសៀលនេះដែរ ក៏មានការចាប់ឆ្នោតផ្សងសំណាងជូនដល់កម្មករ កម្មការនី ក្នុឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលរង្វាន់ទាំងនោះរួមមាន៖ កំសៀវដាំទឹកអគ្គិសនី ១០រង្វាន់ ឆ្នាំងដាំបាយអគ្គិសនី ១០រង្វាន់ កង្ហា ១០រង្វាន់ កង់ ១៧រង្វាន់ និង ម៉ូតូ ១២រង្វាន់។
ជាមួយគ្នានេះដែរ សម្រាប់ស្ត្រីមានផ្ទៃពោះ ចំនួន ២៣៧នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ចំនួន ៥ និង ថវិកា ៥មុឺនរៀល៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments