នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានអញ្ចើញជួប សំណេះសំណាល សាកសួរសុខទុក្ខ កម្មករ កម្មការិនី នៅតាមបណ្ដារោងចក្រ និងក្រុមជាង ក្នុងស្រុកជុំគីរី និងនាំយករង្វាន់ ដើម្បីចាប់ឆ្នោតផ្សងសំណាងក្នុងឱកាសនោះផងដែរ។
រង្វាន់ចាប់ឆ្នោតរួមមាន ៖ ម៉ូតូ ចំនួន១៧ រង្វាន់ កង់ចំនួន ២០ រង្វាន់ ឆ្នាំងដាំបាយអគ្គិសនីចំនួន ២០ រង្វាន់ សម្រាប់អ្នកមានផ្ទៃពោះ ក្នុងម្នាក់ៗទទួលបាន សារ៉ុងចំនួន ៥ និងថវិកាចំនួន ៥ មុឺនរៀល។
នៅថ្ងៃដដែល ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត បានបន្តអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅនៅរោងចក្រដេរស្បែកជើងខេមបូថៃ ហ្វូតវៀ ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
ពិធីសំណេះសំណាលនាព្រឹកនេះ ក៏មានចាប់ឆ្នោតផ្សងសំណាងនូវរង្វាន់លើកទឹកចិត្តដល់កម្មករ កម្មការិនីសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ រួមមាន ធុងទឹកកក ៥រង្វាន់ ចង្រ្កានហ្វាស ១០រង្វាន់ ឆ្នាំងដាំបាយ ១០រង្វាន់ កង្ហា ១០រង្វាន់ កង់ ៥រង្វាន់ និងម៉ូតូ ១០រង្វាន់។
រោងចក្រខេមបូថៃហ្វូតវៀ មានសកម្មភាពផលិត ស្បែកជើងនាំចេញទៅសហរដ្ឋអាមេរិក៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
រូបភាពស្រុកជុំគិរី
រូបភាពរោងចក្រ ខេមបូថៃ ក្រុងកំពត
0 Comments