នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋរងរបួសដោយខ្យល់កន្ត្រាក់រលំផ្ទះសង្កត់ចំនួន៣នាក់ ក្នុងនោះស្រ្តីមានផ្ទៃពោះ ១នាក់ បានបាត់បង់ទារកនៅក្នុងផ្ទៃ កុមារ១នាក់បាក់ឆ្អឹងដើមដៃខាងស្តាំ និងអ៊ំស្រី ១នាក់រងរបួសបាក់ឆ្អឹងកំភួនជើងខាងឆ្វេង និងឆ្អឹងកជើង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។
នាឱកាសនោះលោកជំទាវ ក៏បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេស ពីសំណាក់សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក និងបងប្អូនប្ជាពលរដ្ឋដែលរងគ្រោះ និងបានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យសូមយកចិត្តទុកដាក់ក្នុងការព្យាបាលជូនបងប្អូន សូមឲ្យបងប្អូនអ្នកជំងឺខិតខំថែរក្សាសុខភាព និងជូនពរឲ្យឆាប់ជាសះស្បើយ និងឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញ។ក្នុងឱកាសនោះសាខាក៏បានឧបត្ថម្ភដល់អ្នករបួសរួមមាន៖ ស្រ្តី និងកុមារ ២នាក់ ក្នុងម្នាក់ៗទទួលបាន៖ ផ្លែឈើ ១កន្ត្រក និងថវិកា៥០ម៉ឺនរៀល, ដោយឡែកអ្នករបួសធ្ងន់ដែលកំពុងរង់ចាំការវះកាត់ ទទួលបាន៖ ផ្លែឈើ១កន្ត្រក និងថវិកា១លានរៀលផងដែរ៕
អត្ថបទ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត
0 Comments