Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត័មានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ៥ឆ្នាំ ២០១៨ -២០២២ និង ទឹសដៅការងារឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន

បន្ទាប់ពីបានដំណើរការអស់រយៈពេល២ ថ្ងៃរួចមក អង្គសន្និបាតបូកសរុបការងារ ៥ឆ្នាំ ២០១៨ -២០២២ និង ទឹសដៅការងារឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន បានប្រារព្ធពិធីបិទនៅពថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នាសាលប្រជុំធំថ្មី ចតុម្មុខមង្គល ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត័មាន ។

សម្រាប់ដំណើរការនៃសន្និបាតរយៈពេលថ្ងៃនេះ  គឺដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក គឺជាឱកាសដ៏មាន សារសំខាន់សម្រាប់ក្រសួងព័ត៌មានធ្វើការពិនិត្យ និងវាយតម្លៃលទ្ធផលការងារ កាលានុវត្តភាព និង បញ្ហាប្រឈម ក៏ដូចជាចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ ចំណេះដឹងពីគា្នទៅ វិញទៅមក ដើម្បីរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងទិសដៅការងារសម្រាប់អនុវត្តបន្តឱ្យ កាន់តែមានគុណភាព ប្រសិទ្ធភាព ស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាព ជាក់ស្ដែង ដើម្បីអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានការរីកចំរើនថែមទៀត និងដើរទាន់ការវិវត្តនៃបច្ចេក វិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីសម្រេចបាន សមិទ្ធផលថ្មីៗបន្ថែមទៀត។

សម្រាប់ថ្ងៃទី២ នៃអង្គសន្និបាតនេះដែរ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាន បានធ្វើរបាយការណ៍ស្តីពីសកម្មភាពសមាគមសង្គហមន្រ្តី ក្រសួងព័ត៌មាន ប្រចាំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ ដោយក្នុងរបាយការណ៍លើកឡើងថា ទោះបីមានការញាំញីពីកូវិត១៩វាយលុកក្នុងជួរមន្រ្ដីរាជការរបស់យើង ក៏ដូចជានៅក្នុងសហ គមន៍ ទូទាំងប្រទេសរយៈពេលកន្លងមក សមាគមសង្គហមន្ត្រីក្រសួងព័ត៌មាននៅតែដំណើរការជាធម្មតា ដោយមានការសហការល្អពីថ្នាក់ដឹកនាំក្រសួង រហូតដល់សមាជិក សមាជិកាសមាគមមួយចំនួន ព្រម ទាំងមាន ការជួយជ្រុំជ្រែងពីសប្បុរសជន ដែលធ្វើអោយមានសាមគ្គីភាពគ្នា ទៅវិញទៅមក និង បាន ការជួយ ឧបត្ថម្ភ សម្រួលទុក្ខ លំបាកដល់គ្រួសារសព ដែលជាមន្រ្តីរាជការ ។

ដូចនេះគុណូបការរបស់បងប្អូននិងថ្នាក់ដឹកនាំក្រសួងគឺជាកម្លាំងចិត្តដ៏រឹងមាំដល់ការលើកទឹកចិត្តអ្នករួមការងារជាមួយគ្នា ដែលមិនអាចខ្វះបានឡើយ ។

ក្នុងឱកាសនេះ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសប្បុរសជន នានា ពិសេស ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបន្តចូលរួមនូវថវិកាផ្ទាល់ខ្លួន ដើម្បីគាំទ្រសកម្មភាពរបស់ សមាគមសង្គហមន្រ្តី ក្រសួងព័ត៌មាន ដែលពេលបច្ចុប្បន្ននេះ មានសមាជិកកើនឡើងសរុប ១ ០៩៥ នាក់ ។
   
នៅក្នុងដំណើរការនៃអង្គសន្និបាតនេះដែរ ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងនាមគណៈកម្មការពិនិត្យ វាយតំលៃខ្លឹមសារ វីដេអូ របស់មន្ទីរព័ត៌មាន រាជធានី ខេត្ត ទាំង ២០២៥ ក៏មានធ្វើពិធីប្រកាសជ័យលាភីលេខ ១ ដល់ លេខ ៣ ហើយមន្ទីរព័ត៌មានដែលជាប់ចំណាត់ថ្នាក់លេខ ១ គឺខេត្តបាត់ដំបង ទទួលបានថវិកា ២ ០០០ ដុល្លា , លេខ ២ មន្ទីរព័ត៌មានរាជធានីភ្នំពេញ ទទួលបាន ១ ៥០០ ដុល្លា និងលេខ ៣ មន្ទីរព័ត៌មានខេត្តពោធិសាត់ ទទួលបាន ១ ០០០ ដុល្លា ។ សម្រាប់មន្ទីរដែលមិនជាប់ចំណាត់ថ្នាក់ ទទួលបានថវិកាលើកទឹកចិត្ត ១ លានរៀល ។ សម្រាប់កម្មវិធីនេះដែរ លោកឧកញ៉ា អុឹង ឆៃងួន ឧបត្តម្ភថវិកា ២ ៥០០ ដុល្លា ។

មានប្រសាសន៍បិទអង្គសន្និបាត ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះលទ្ធផលសម្រាប់អង្គសន្និបាតដែលសម្រេច បានក្នុងរយៈពេល២ថ្ងៃមកនេះ ដោយបានបង្ហាញ ពីសមិទ្ធិផលនិងកិច្ចការងារទាំងឡាយដែលបណ្តាអគ្គនាយកទាំង ៥ អង្គភាពពាក់ពន្ធ័ចំណុះអោយ ក្រសួងព័ត៌មាន និងបណ្តាមន្ទីរព័ត៌មាន ទាំង២៥ ខេត្តក្រុង សម្រេចអនុវន៍បាន ៥ ឆ្នាំមកនេះ និងលើកជាទិសដៅបំពេញទៅមុខអោយកាន់តែល្អបន្ថែមទៀត ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត ត្រូវបន្តពង្រឹងសាមគ្គីភាពអោយបានរឹងមំា និងយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយជាពិសេសតាមប្រព័ន្ធ អុីនធឺណិត ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ប្រទេស។
  
ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍លើកឡើងដែរថា បច្ចុប្បន្ននេះយើងកំពុងតែមាន ការរីកចម្រើនលើគ្រប់វិស័យ ទៀតសោតប្រព័ន្ធផ្សព្វផ្សាយក៏កំពុងតែមានច្រើនដូចគ្នា ពីព្រោះបច្ចុប្បន្ន គ្រាន់តែមានទូរសព្ទស្មាតហ្វូនមួយគ្រឿង ក៏អាចផ្ដិតយករូបភាព សំឡេង ដើម្បីយកទៅធ្វើជាដំណឹងបានដែរ ដែលធ្វើឱ្យព័ត៌មានខ្លះមិនទាន់គ្រប់ជ្រុងជ្រោយធ្វើឱ្យមានការភាន់ច្រឡំជាដើម។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថាដូចនេះតាមមន្ទីរព័ត៌មានត្រូវយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺណិត ដូចជាគេហទំព័រ, Facebook ,Youtube,  instalgram ,Tik Tok ជាដើម ពីព្រោះបច្ចុប្បន្ននេះ មាន មនុស្សជា ច្រើន មិនមានពេលគ្រប់គ្រាន់ក្នុងការតាមដានមើលកម្មវិធីទូរទស្សន៍ វិទ្យុនោះទេ មើលតែតាមកម្មវិធីស្មាតស្វូនទេ៕

អត្ថបទ៖ Dy Narin ក្រសួងព័ត៌មាន















Post a Comment

0 Comments