Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋបាលខេត្តកំពតស្នើក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្មល់ចិនបំពាក់ភ្លើងសញ្ញាចរាចរណ៍នៅចំណុចផ្លូវបែកជាបួនលើផ្លូវជាតិលេខ៤១ ក្នុងស្រុកជុំគិរី

នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម ម៉ៅធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានជួបពិភាក្សាជាមួយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្មល់ចិន CBRC ( China Road and Bridge Corporation)  ដេីម្បីសិក្សាពីការស្ថាបនារវង្វង់មូលនៅចំណុចប្រសព្វទាំង៤  លេី ផ្លូវជាតិលេខ៤១  ក្នុងទីរួមស្រុកជុំគីរី ដេីម្បីបញ្ចៀសការកកស្ទះចរាចរណ៍  និងកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍។

ដោយយោងតាមការសិក្សារបស់ក្រុមហ៊ុន បានបញ្ជាក់ថាទីតាំងនោះពុំមានទំហំគ្រប់គ្រាន់ ត្រូវតាមស្តង់ដារ ដែលអាចស្ថាបនាជារវង្វង់មូលបាននោះទេ ដូច្នេះ រដ្ឋបាលខេត្តបានស្នើសុំក្រុមហ៊ុន ដើម្បីសិក្សាបំពាក់ជាភ្លើងសញ្ញាចរាចរណ៍ជំនួសរវង្វង់មូលវិញ។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ អមដោយឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមនាយកគម្រោង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ព្រមទាំងមន្រ្តីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ៕








Post a Comment

0 Comments