Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តម ផុស សុវណ្ណ៖ អ្នកសារព័ត៌មានត្រូវចូលរួមរក្សារប្រយោជន៍ និងកិត្យានុភាពជាតិ និងប្រទេសក្នុងតំបន់

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៍មាន និងសោទស្សន៍ នៃក្រសួងព័ត៌មាន បានលើកឡើងថា បច្ចុប្បន្នអ្នកសារព័ត៌មានមានតួនាទីសំខាន់ក្នុងការបំផុសបង្ហាញពីទិដ្ឋភាព អត្តសញ្ញាណរបស់តំបន់ ឬសង្គមមួយ។ ដូច្នេះអ្នកសារព័ត៌មាន ត្រូវគិតថ្លឹងថ្លែងដល់ប្រយោជន៍ និងកិត្យានុភាពជាតិ និងប្រទេសនៅក្នុងតំបន់ផង មុននឹងសរសេរផ្សាយ ពិសេសត្រូវចូលរួមលប់បំបាត់ព័ត៌មានក្លែងក្លាយ។

មានប្រសាន៍នៅក្នុងវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាអ្នកសារព័ត៍មានក្នុងស្រុក មកពីខេត្តជាប់ព្រំដែនវៀតណាម មកកាន់ខេត្តកំពត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៍មាន និងសោទស្សន៍ នៃក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សម័យបច្ចុប្បន្នអ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការផ្សព្វផ្សាយបង្ហាញអំពីសត្តានុពល សមិទ្ធិផលនៅក្នុងភូមិ-ឃុំ ឬខេត្តមួយ ហើយអ្នកព័ត៌មានមិនគួរមានចរិតសរសរព័ត៌មានលក្ខណៈជាន់ពន្លិចនោះឡើយ អ្នកសារព័ត៌មានត្រូវស្វែងរកប្រភពឱ្យបានគ្រប់គ្រាន់ដើម្បីថ្លឹងថ្លែងមុនផ្សព្វផ្សាយជាសាធារណៈ។

មិនតែប៉ុណ្ណោះ ឯកឧត្តមបានបញ្ជាក់ទៀតថា អ្នកសារព័ត៌មាន មិនត្រឹមតែអាចថែរក្សាប្រយោជន៍ និងកិត្យានុភាពមូលដ្ឋានភូមិ-ឃុំ ស្រុក-ក្រុង ខេត្ត ឬប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ អ្នកសារព័ត៌មានថែមទាំងអាចចូលរួមគិតគូរដល់ប្រយោជន៍មនុស្សជាតិទូទៅ និងប្រទេសនៅក្នុងតំបន់ផងដែរ តាមរយៈការផ្សព្វផ្សាយរឿង និងព័ត៌មានដែលត្រឹមត្រូវ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្ដាល និងទស្សនកិច្ចសិក្សាជូនអ្នកសារព័ត៌មានក្នុងស្រុកមកពីខេត្តជាប់ព្រំដែនវៀតណាម មកកាន់ខេត្តកំពត ត្រូវបានរៀបចំឡើងក្រោមគម្រោងរបស់មូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងគោលបំណងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានបន្ថែម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត























Post a Comment

0 Comments