ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងសរសៃរដែកប្រវែង ៧៨៧ម៉ែត្រ និងបើកការដ្ឋានស្ថាបនាផ្លូវបេតុងសរសៃរដែកប្រវែង ៣.៧៧០ម៉ែត្របន្ត ស្ថិតនៅឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត នៅរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា សមិទ្ធិផលផ្លូវបេតុងសរសៃរដែកនេះ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដើម្បីផ្តល់ជូនដល់ពុកម៉ែបងប្អូននៅឃុំកំពង់គ្រែង ឲ្យមានផ្លូវល្អ បើកបរស្រួល បម្រើដល់វិស័យទេសចរណ៍ផង ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផង និងជួយសម្រួលការធ្វើចរាចរឲ្យកាន់តែប្រសើរជាងមុនផង។
ឯកឧត្តមបានបន្តថា ទទ្ទឺមនឹងមានផ្លូវល្អហើយ សូមឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ និងជួយថែរក្សាផ្លូវ ពិសេសពេលចាក់បេតុងថ្មីៗ សូមបើកបរគោរពតាមការណែនាំរបស់ជំនាញ (រថយន្តធនណាគួរបើក និងមិនគួរបើក)។ ឯកឧត្តមបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះនឹងបន្តធ្វើរហូតទៅភ្ជាប់នឹងស្រុកឈូក។ ឯកឧត្តមបានផ្តាំទៅពលរដ្ឋថា ពេលបានបើកបរលើផ្លូវល្អហើយ សូមកុំភ្លេចដល់គុណអ្នកដែលខំជួយកសាង គឺ សម្តេចតេជោ ស៊ុន សែន អ្នកមានគុណមិនអាចកាត់ថ្លៃបានរបស់យើងគ្រប់គ្នា ដែលលោកផ្តល់ទាំងជីវិត សន្តិភាព និងជីវភាពរស់នៅឲ្យកាន់តែប្រសើរដល់ពលរដ្ឋគ្រប់រូប។
អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានបញ្ជាក់ថា ឃុំកំពង់គ្រែង មានសត្តានុពលខ្លាំងលើវិស័យទេសចរណ៍ដោយសារឃុំនេះ លាតសន្ធឹងតាមដងព្រែក និងព័ទ្ធទៅដោយទេសភាពជួរភ្នំកំចាយ ឃុំមានផ្ទះសំណាក់ ភូមិគ្រិះ រីស៊ត បឹងហ្គាឡូជាច្រើនកន្លែង ខណៈដែលចំការដំណាំហូបផ្លែមានដូចជា ទុរេន ម្ឃុត ក្រូច ស្វាយជាដើមមានរសជាតិឆ្ងាញ់ពិសារ ហើយក្រោយពេលដែលផ្លូវបេតុងមួយខ្សែរនេះសាងសង់រួច គេជឿថាជីវភាព និងការរស់នៅរបស់ពលរដ្ឋនឹងកាន់តែប្រសើរឡើង៕
0 Comments