Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតជួបសំណេះសំណាលជាមួយពលរដ្ឋជាង៥ពាន់នាក់ មកពី៥ឃុំ ក្នុងស្រុកដងទង់

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋចំនួន ៥ឃុំ នៃស្រុកដងទង់ ក្នុងនោះមាន​ ឃុំទទុង ឃុំដំណាក់សុ​ក្រំ​  ឃុំមានរិទ្ធ ឃុំអង្គរមាស និងឃុំល្អាង ដែលបានធ្វើ​ឡើងចំនួន២ទីតាំងផ្សេងគ្នា ទីតាំងទី១នៅ​ក្នុងបរិវេណ​វត្ត​ អង្គ​មគ្គប្រាំង​ និងទីតាំងទី២នៅក្នុងបរិវេណវត្តក្រាំងលាវ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ៥ពាន់នាក់។

មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវបំភ្លេចគុណអ្នកដែលបាននាំយកមកនូវសុខសន្តិភាពជូនជាតិ ជូនប្រជាជន ពិសេសបានផ្តល់នូវកំណើតទីពីរដល់យើង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នានាពេលខាងមុខ៕

អត្ថបទ៖ សុធារម្យ






















Post a Comment

0 Comments