Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មណែនាំសភាពាណិជ្ជកម្មមណ្ឌលកំពត-កែបត្រូវប្រឹងប្រែងជួយលើកកម្ពស់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មខេត្ត

មានប្រសាសន៍នៅក្នុងពិធីរៀបចំដំណើរការរបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលកំពត-កែប អាណត្តិទី១ លើកទី២ ក្រោមកិច្ចសហការរៀបចំរបស់ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តកំពត និងសភាពាណិជ្ជកម្ម នៅសាលសន្និសិទបូកគោខេត្តកំពត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣  ឯកឧត្ត ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ប្រធាន និងសមាជិកសភាពាណិជ្ជកម្មមណ្ឌលកំពត-កែប គឺជាតំណាងរបស់អាជីវករ ផលិតករ ពាណិជ្ជករ ម្ចាស់សហគ្រាសនានារបស់ខេត្តទាំងពីរ ដែលពួកគេបានផ្ញើជំនឿទុក និងបានចិត្តបោះឆ្នោតជូន ដូច្នេះហើយសភាពាណិជ្ជកម្មត្រូវបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ត្រូវជួយសិក្សាស្វែងយល់អំពីការលំបាករបស់អាជីវករ ផលិតករ ពាណិជ្ជករ សេវាករ ដើម្បីជួយផ្តល់នូវដំណោះស្រាយ  ខិតខំប្រឹងប្រែងកៀរគរអ្នកវិនិយោគមកបន្ថែមទៀត ធ្វើយ៉ាងណា ប្រឹងជួយជ្រោងសេដ្ឋកិច្ច និងពាណិជ្ជកម្មខេត្តទាំងពីរឱ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានលើកទឹកចិត្ត និងបានណែនាំដល់ប្រធាន និងសមាជិកសភាពាណិជ្ជកម្មមណ្ឌលកំពត-កែប  ត្រូវរក្សាសាមគ្គីផ្ទៃក្នុងឱ្យបានល្អ ត្រូវបង្កើត និងរក្សាទំនាក់ទំនង់ល្អ ជិតស្និតជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការងាររបស់ខ្លួនសម្រេចទៅរលូន និងទទួលបានជោគជ័យ

ផ្អែកតាមរបាយការណ៍លទ្ធផលបោះឆ្នោតបានបង្ហាញថា  ពាណិជ្ជករ អាជីវករ ម្ចាស់សហគ្រាសក្នុងបញ្ជីបោះឆ្នោតមានចំនួន ៤១១នាក់ ចំនួនអ្នកបានមកបោះ២៥២នាក់ ស្មើនឹង ៦១,៣១%  បោះឆ្នោតជ្រើសតាំងយកសមាជិកថ្មី៧រូប ក្នុងចំណោមបេក្ខជនឈរឈ្មោះ ១៤រូប ដើម្បីបង្គ្រប់សមាជិកជ្រើសតាំងសរុបចំនួន ១៥រូបវិញ ហើយចំពោះប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពត-កែប ត្រូវបានសមាជិកជ្រើសតាំងទាំង ១៥រូប បោះឆ្នោតគាំទ្រឱ្យលោកឧកញ៉ា ហាក់ សុវណ្ណា ធ្វើជាប្រធានដដែល៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments