Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឆ្នេរខ្សាច់កោះស្មៅរៀបចំបានស្អាត និងមានសណ្តាប់ធ្នាប់ល្អជាងមុន បានធ្វើឱ្យមានទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តកាន់តែច្រើន

ឆ្នេរខ្សាច់កម្សាន្តកោះស្មៅខេត្តកំពត បានក្លាយជាទីចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅអង្គុយលម្ហែ និងទទួលទានអាហារនាពេលល្ងាចកាន់តែច្រើន។ ជាក់ស្តែងនៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិនានា ភ្ញៀវទេសចរដែលមកលេងខេត្តកំពត បាននាំគ្នាទៅកម្សាន្តទីនោះយ៉ាងច្រើនកុះករ និងបានកោតសរសើរថា ឆ្នេរកោះស្មៅរៀបចំបានស្អាត មានភាពទាក់ទាញ ហើយការលក់ដូរមានសណ្តាប់ធ្នាប់ល្អជាងមុន។

លោក ភារុណ ជាភ្ញៀវទេសចរមកពីខេត្តបាត់ដំបង ដែលទៅកម្សាន្តនៅឆ្នេរខ្សាច់កោះស្មៅបានប្រាប់ឱដឹងថា បន្ទាប់ពីឆ្នេរបើកឱ្យដំណើរ ទេសចរបានតែមកលេងឆ្នេរនេះកាន់តែច្រើនឡើង ហើយឆ្នេរកោះស្មៅនេះបានក្លាយជាទីចំណាប់អារម្មណ៍ និងមានភ្ញៀវមកលេងច្រើនជាងគេ ខណៈដែលការរៀបចំភ្លើង ការថែរក្សាបរិស្ថានអនាម័យ និងការរៀបចំកៅអីអង្គុយមានសណ្តាប់ធ្នាប់ និងរៀបរយជាមុន។

អ្នកស្រី ម៉ារីយ៉ាស់ ជាអាជីវករលក់ដូរនៅតំបន់ឆ្នេរខ្សាច់កោះស្មៅបានប្រាប់​ឱ្យដឹងដែរថា ដោយសារខេត្តកំពតត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទូក​ក្នុងព្រឹត្តិការស៊ីហ្គេម ដែលខិតជិតមកដល់នាពេលខាងមុខ ឯកឧត្តមអភិបាលខេត្ត និងមន្ត្រីជំនាញបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរៀបចំសោភ័ណ្ឌភាព និងចុះមកណែនាំដល់អាជីវករទាំងអស់ ឱ្យរៀបចំសណ្តាប់ធ្នាប់ ការេក្សាអនាម័យ តម្លៃលក់ដូរ និងការផ្តល់សេវាកម្មឱ្យកាន់តែប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកាន់តែច្រើន។

សូមបញ្ជាក់ថា ឆ្នេរខ្សាច់កម្សាន្តកោះស្មៅ មានទីតាំងនៅតាមបណ្តាយព្រែកកំពត ដោយធ្វើដំណើរតាមផ្លូវមាត់ព្រែកខាងមុខសាលាខេត្តឆ្ពោះទៅទិសខាងត្បូង ចម្ងាយប្រមាណជាង ១គីឡូម៉ែត្រ ស្ថិតនៅភូមិឃុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូខេត្តកំពត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments