Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ ផ្តល់ កាមេរ៉ាវីដេអូ រួមទាំងសំភារៈមួយចំនួន ដល់មន្ទីរព័ត៌មានខេត្តកំពត

ក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តកំពត នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល និងនាំយកនូវ កាមេរ៉ាវីដេអូចំនួន ០១ គ្រឿង រួមទាំងសំភារៈប្រើប្រាស់សម្រាប់កាមេរ៉ា ប្រគល់ជូនដល់មន្ទីរព័ត៌មានខេត្តកំពត ដើម្បីបម្រើការងារនៅក្នុងអង្គភាពអោយកាន់តែល្អបន្ថែមទៀត។

សំភារៈប្រើប្រាស់ និង Camera Video ថ្មី ប្រគល់ ជូនដល់មន្ទីរព័ត៌មានខេត្តកំពត រួមមាន ៖ Camera Video កម្រិត 4K ចំនួន ១គ្រឿង ជើង Camera ១ កាបូបដាក់ ម៉ាសុីនកាមេរ៉ា ១ និង Memoryចំនួន២។

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ បានផ្តល់ជូនថវិកាដល់មន្ទីរព័ត៌មានខេត្តកំពត ១ លានរៀលផងដែរ៕















Post a Comment

0 Comments