Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតកោតសរសើរ និងថ្លែងអំណរគុណចំពោះការចូលរួម និងការប្រឹងប្រែងរបស់បងប្អូនស្ត្រីទាំងអស់នៅក្នុងខេត្ត

ថ្លែងនៅក្នុងពិធីអបអរសាទរ ទិវាសិទ្ធិនារី ៨មីនា ឆ្នាំ២០២៣ ដែលបានធ្វើឡើងនៅសាលសន្និសិទសាលាខេត្តកំពត នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានសំដែងនូវការថ្លែងអំណរគុណចំពោះការចូលរួម និងការប្រឹងប្រែងរបស់បងប្អូនស្ត្រីទាំងអស់នៅក្នុងខេត្ត ដែលបានកើតចេញជាសមទ្ធិផលនានាក្នុងខេត្ត ហើយម្យ៉ាងទៀតកត្តាសន្តិភាពក៏កើតចេញពីការខិតខំរបស់បងប្អូនស្ត្រីក្នុងអប់រំកូនចៅបានល្អ។ ឯកឧត្តមបានបន្ថែមថា ស្ត្រីនៅក្នុងខេត្តកំពតបានក៏រួមចំណែកយ៉ាងសំខាន់ក្នុងការការពារសន្តិភាព និងរក្សាបាននូវគោលនយោបាភូមិឃុំមានសុវត្ថិភាពល្អប្រសើរផងដែរ។  

ជាមួយគ្នានេះដែរលោកជំទាវ មាន សំអាន  ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានលើកឡើងថា នារីមានតួនាទីសំខាន់នៅក្នុងកិច្ចការស្វែងរកនូវសន្តិភាពជូនប្រទេសជាតិ និងក្នុងគ្រួសារ ពិសេសជួយស្តារសេដ្ឋកិច្ច។ ដូច្នេះហើយទើបសម្តេចតេជោ ជានិច្ចជាកាលបានផ្ដល់ការគាំទ្រលើកទឹកចិត្ត ការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី និងក្មេងស្រី ព្រមទាំងមានគោលនយោបាយ និងយុទ្ធសាស្ត្រផ្តោតយ៉ាងជាក់លាក់ ទៅលើការលើកកម្ពស់សមភាពយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្ត្រី និងការអភិវឌ្ឍធនធានមនុស្ស ដែលគ្រប់ក្រសួងស្ថាប័ន កំពុងអនុវត្តដើម្បីប្រជាពលរដ្ឋកម្ពុជា។ ហើយដើម្បីឆ្លើយតបទៅគោលនយោបាយរបស់សម្តេចតេជោ និងដើម្បីទទួលយកឱកាសនៃការដឹកនាំប្រទេសជាតិ ស្ត្រីត្រូវខិតខំបង្កើនសមត្ថភាព និងដើរឱ្យទាន់សង្គមឌីជីថលនាពេលបច្ចុប្បន្ន។ 

ប្រធានមន្ទីរកិច្ចការនារីខេត្តកំពត លោកស្រី ហួត រី  បានបញ្ជាក់ថា  ដោយមានការយកចិត្តទុកដាក់លើការបង្កើនចំនួនស្ត្រីក្នុងវិស័យសាធារណៈ និងនយោបាយពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ជាពិសេសថ្នាក់ដឹកនាំខេត្ត បានធ្វើឱ្យចំនួនស្ត្រីមានការកើនឡើងជាលំដាប់ក្នុងវិស័យសាធារណៈ និងនយោបាយ ជាក់ស្តែងខេត្តកំពត មានចំនួនស្ត្រី ១.៦៨៧ រូប ស្មើនិង ៣១.៥២ ភាគរយ បើធៀបនឹងចំនួនសរុប ៥.៣៥១រូប៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments