Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតអនុញ្ញាតិឱ្យអាជីវករផ្សាររាត្រីកំពតតសំយ៉ាបជុំវិញផ្សារ ប៉ុន្តែត្រូវធ្វើឱ្យមានសោភ័ណ្ឌភាព និងឱ្យមានមានភាពទាក់ទាញ

ដើម្បីឆ្លើយតបនឹងសំណូមពររបស់អ្នកគ្រប់គ្រងផ្សារ និងអាជីវករលក់ដូរក្នុងផ្សាររាត្រីកំពត ដែលមានទីតាំងស្ថិតនៅរង្វង់មូលទុរេន ដែលស្នើសុំតសំយ៉ាបបន្ថែមចេញពីតូបលក់ដូរជុំវិញផ្សារ អភិបាលខេត្តកំពតបានអនុញ្ញាតិឱ្យអ្នកគ្រប់គ្រងផ្សារ ក៏ដូចជាអាជីវករអាចតចេញបាន តែត្រូវពិនិត្យមើលលើសោភ័ណ្ឌភាព និងឱ្យភាពទាក់ទាញ ព្រោះតំបន់ផ្សារនេះជាបេះដូងនៃខេត្តកំពត។

បន្ទាប់ពីជំនួនរវាងអភិបាលខេត្តកំពត និងសេវាករអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តកំពត នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានចុះពិនិត្យស្ថានភាពជុំវិញផ្សាររាត្រីកំពត ដែលមានទីតាំងជិតរង្វង់មូលទុរេន ដើម្បីឆ្លើយតបតាមការស្នើសុំរបស់អ្នកគ្រប់គ្រងផ្សារ និងអាជីវករលក់ដូរក្នុងផ្សារក្នុងការតសំយាបចេញពីតូបលក់ដូរនីមួយៗ។

ក្រោយពីបានធ្វើការពិនិត្យរួចរាល់មក ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានអនុញ្ញាតិឱ្យអ្នកគ្រប់គ្រងផ្សារ ក៏ដូចជាអាជីវករទាំងអស់អាចធ្វើការតសំយាបចេញពីតូបដែលនៅជុំវិញផ្សារទាំងអស់បាន តែធ្វើយ៉ាងណាកុំឱ្យមានការតចេញហួសពីការកំណត់របស់អាជ្ញាធរ ម្យ៉ាងទៀតអ្នកគ្រប់គ្រងផ្សារត្រូវពិនិត្យ និងធ្វើយ៉ាងណាឱ្យការតសំយាបចេញនេះមានស្តង់ដារតែមួយ ព្រមទាំងឱ្យមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្ត។


ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានបញ្ចាក់ថា ទីតាំងផ្សាររាត្រីនេះគឺជាបេះដូងនៃខេត្តកំពត ព្រោះនៅជិតរង្វង់មូលទុរេនដែលជានិមិត្តរូបរបស់ខេត្ត ដូច្នេះសូមឱ្យអ្នកគ្រប់គ្រង ក៏ដូចជាអាជីវករត្រូវរួមសហការគ្នាធ្វើយ៉ាងណាឱ្យទីតាំងនេះមានភាពទាក់ទាញ ទាំងសោភ័ណ្ឌភាព និងអនាម័យបរិស្ថាន។ ឯកឧត្តមបានបន្ថែមថា ប្រសិនបើផ្សារនេះស្អាត មានភាពទាក់ទាញ ពេលដែលភ្ញៀវមកលេងកម្សាន្តក្នុងខេត្តគឺមិនអាចរំលងផ្សារនេះបានទេ ហើយបើកាលណាភ្ញៀវទេសចរចូលមកកាន់តែច្រើន អាជីវករក៏កាន់តែលក់ដូរបានដាច់ផងដែរ៕

អត្ថបទ៖ AKP កំពត







Post a Comment

0 Comments