Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការប្រមូលផលអំបិលឆ្នាំនេះមានភាពយឺតយ៉ាវ ដែលធ្វើឱ្យទិន្នលផលធ្លាក់ចុះបើធៀបនឹងឆ្នាំមុន

ប្រជាកសិករក្រុមអ្នកផលិតអំបិលសង្កាត់ត្រើយកោះ លោក នួន ផល្លា បានប្រាប់ឱ្យដឹងថា លោកបានធ្វើអំបិលជាង ៣០ឆ្នាំហើយ ការផលិតអំបិលមានបញ្ហាប្រឈមសំខាន់ៗពីរគឺ កត្តាអាកាសធាតុ និងកង្វះកម្លាំងពលកម្ម។ ហើយចំពោះការផលិត និងប្រមូលផលអំបិលឆ្នាំនេះ មានភាពយឺយ៉ាវ និងទទួលបានផលតិចជាងឆ្នាំមុន ដោយសារអាកាសធាតុមិនអំណោយផល មានភ្លៀងកក់ខែធំៗចំនួនពីរដងក្នុងរដូវបង្ករបង្កើនផលអំបិល។


ពលរដ្ឋរូបនោះបានបញ្ជាក់ដែរថា អំបិលគ្រួសឆ្នាំនេះមានហាងឆេងល្អកាលពីដើមដៃ ប៉ុន្តែមកដល់បច្ចុប្បន្នមានការធ្លាក់ចុះ នៅសល់ត្រឹម ១៨.០០០ពាន់រៀលក្នុងមួយបេ។ យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថាការធ្វើអំបិលមិនសូវខាតនោះទេ ទើបធ្វើឱ្យក្រុមគ្រួសារលោកមិនបោះបង់ការផលិត ហើយនៅតែចង់ធ្វើអំបិលនេះបន្តទៀត។

ប្រធានមន្ទីរឧស្សាហកម្ម  វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សុខ គឹម ជឿន បានប្រាប់ឱ្យដឹងដែរថា ការប្រមូលផលអំបិលឆ្នាំនេះ មានភាពយឺតយ៉ាវ ហើយទិន្នផលអំបិលក៏មានការធ្លាក់ចុះជាងឆ្នាំមុន។ ហើយបើតាមការប៉ាន់ស្មានរបស់លោកថា មកដល់ពេលនេះក្រុមអ្នកផលិតអំបិលទាំង៦មណ្ឌល ផលិតអំបិលបានប្រមាណ ១ម៉ឺនតោប៉ុណ្ណោះ។

លោកប្រធានមន្ទីរបានបញ្ជាក់ដែរថា ប្រសិនបើចាប់ពីថ្ងៃនេះទៅ អាកាសធាតុបន្តរក្សាបាននូវភាពល្អប្រសើរដូចសព្វថ្ងៃ ទិន្នផលអំបិលឆ្នាំ២០២៣នេះ អាចនិងប្រមូលផលបានក្នុងរង្វង់ ៦ម៉ឺនតោន  ខណៈដែលផ្ទៃដីស្រែអំបិលខេត្តកំពត មានលទ្ធភាពអាចផលិតអំបិលបានជាង ១១ម៉ឺនតោនក្នុងមួយឆ្នាំ(គ្រប់គ្រាន់សម្រាប់តម្រូវការប្រើប្រាស់ទូទាំងប្រទេស) ប្រសិនអាកាសធាតុអំណោយផល៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត















Post a Comment

0 Comments