នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំងបីនៃក្រុងបូកគោ ដែលមានសង្កាត់ព្រែកត្នោត សង្កាត់កោះតូច និងសង្កាត់បឹងទូក ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ២ពាន់នាក់។
លោក ប៊ុន សំណាង ជាប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ បានសំដែងនូវការដឹងគុណចំពោះសម្តេចតតេជោ ហ៊ុន សែន ដែលបានផ្តល់នូវសុខសន្តិភាពជូនពួកគាត់ ហើយបានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ មិនថានៅទីក្រុង ជនបទ ឬតំបន់ដាច់ស្រយាលនោះឡើយ។ ពលរដ្ឋបានបន្តថា ដោយសារកតា្តសុខសន្តិភាពនេះហើយ ទើបធ្វើឱ្យពួកគាត់មានជីវភាពធូធារ អាចប្រកបមុខរបរទៅតាមចំណង់ចំណូលចិត្ត។
ចំណែកអ្នកស្រី ឈុត រីណា ជាប្រជាពលរដ្ឋរស់នៅក្រុងបូកគោ បានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលតែងតែចុះមកជួបជាមួយប្រជាពលរដ្ឋដល់មូលដ្ឋានដោយផ្ទាល់ និងបានធ្វើការដោះស្រាយរាល់ទំនាស់ និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្រោមម្លប់នៃសុខសន្តិភាព សម្តេចតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ និងក្តីកង្វាល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយសម្តេចតែងតែណែនាំ និងជំរុញជានិច្ចដល់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ទាំងអស់ ត្រូវចុះជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ និងត្រូវដឹងពីតម្រូវការផ្សេងៗរបស់ពួកគាត់។ ហើយការចុះមកសំណេះសំណាលនាពេលនេះ គឺជាទំលាប់មួយរបស់ឯកឧត្តម ក្នុងការចង់ដឹងពីសុខទុក្ខ និងការខ្វះខាតរបស់ពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ ព្រមទាំងដើម្បីទទួលយកនូវសំណើរ និងសំណូមពរផ្សេងៗពីពលរដ្ឋ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើទៅកាន់អាជ្ញាធរក្រុង សង្កាត់ ភូមិ ត្រូវតែយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋឱ្យបានល្អ ហើយត្រូវគិតពីតម្រូវការ និងសុខទុក្ខរបស់ពលរដ្ឋជាចំបង។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើទៅកាន់ពលរដ្ឋផងដែរថា ប្រសិនបើមានមន្ត្រីណាម្នាក់បំរើ ឬផ្តល់សេវាជូនបងប្អូនមិនបានល្អ សូមរាយការណ៍ជូនឯកឧត្តម ព្រោះឯកឧត្តមក៏ជាសមាជិកមួយរូបក្នុងគ្រួសារបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តនេះដែរ។
តាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតបានឱ្យដឹងថា សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមនឹងបន្តជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៧ឃុំ និងប្រកាសតំបន់វិនិច្ឆ័យដើម្បីដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋនៅក្នុងស្រុកបន្ទាយមាសបន្តទៀត៕

អត្ថបទ៖ សុធារម្យ
0 Comments