Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អ្នកនាំពាក្យ អាជ្ញាធរ និងថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត​ត្រូវ​ពង្រឹង​សមត្ថ​ភាព​លើផ្នែក​នយោបាយ​ព័ត៌មាន

ឯកឧត្តម ស៊ុន ស៊ីវិន ទីប្រឹក្សាអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់ក្រោយពេល បិទសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព៍ត៌មាន” ដែលបានប្រព្រឹត្តិទៅនៅខេត្តកំពតនៅថ្ងៃទី២១ និង ២២ ខែមីនា ឆ្នាំ២០២៣នេះថា បច្ចុប្បន្នអ្នកនាំពាក្យប្រចាំខេត្តនិមួយៗមានការយល់ដឹងច្រើនលើផ្នែកសារព័ត៌មាន ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ខណៈដែលព័ត៌មានមានការប្រឌិតកំពុងមានការកើនឡើង ដែលទាមទាឱ្យអ្នកនាំពាក្យ អាជ្ញាធរ និងថ្នាក់ដឹកនាំជុំវិញខេត្ត ត្រូវពង្រឹង និងបង្កើនសមត្ថភាពលើផ្នែកនយោបាយព័ត៌មានបន្ថែម ដើម្បីបញ្ជ្រាបព័ត៌មានពិត ឬព័ត៌មានអំពីសមិទ្ធិផលនានាឱ្យបានច្រើន។

ឯកឧត្តមក៏បានបញ្ជាក់អំពីគោលគន្លិះក្នុងការឆ្លើយតបសំណួររបស់អ្នកកាសែតដែរថា អ្នកនាំពាក្យ អាជ្ញាធរ និងថ្នាក់ដឹកនាំជុំវិញខេត្តត្រូវយល់ថា សំនួរពីអ្នកសារព័ត៌មាន ទោះវិជ្ជមាន ឬអវិជ្ជមានក្តី យើងមិនត្រឹមតែឆ្លើយតបត្រឹមអ្នកសារព័ត៌មាននោះទេ តែចម្លើយទាំងនោះក៏ត្រូវឆ្លើយតបទៅនឹងប្រជាពលរដ្ឋរាប់លាននាក់ ព្រមទាំងថ្នាក់ដឹកនាំផងដែរ។

សិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព៍ត៌មាន” ដែលធ្វើឡើងក្នុងខេត្តកំពតមានរយៈពេល ២ថ្ងៃ រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការចូលរួមពីអ្នកនាំពាក្យ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងថ្នាក់ដឹកនាំក្រុង-ស្រុក មកពី ៥ខេត្ត គឺមានខេត្តកំពត ព្រះសីហនុ កោះកុង កែប និងតាកែវ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments