Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋសំដែងការសប្បាយចិត្តក្រោយអភិបាលខេត្តរៀបចំឆ្នេរងូតទឹកកម្សាន្តចន្លោះស្ពានថ្មថ្មី ទៅស្ពានរថភ្លើងក្រុងកំពត

ខេត្តកំពតនឹងមានឆ្នេរងូតទឹកសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ដែលមានទីតាំងស្ថិតនៅចន្លោះពីស្ពានថ្មថ្មី រហូតដល់ស្ពានរថភ្លើង។  ឆ្នេរនេះនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅតំបន់នោះ។

នៅក្នុងដំណើចុះត្រួតពិនិត្យវឌ្ឍនភាព នៃការស្ថាបនាឆ្នេរកាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យក្រុមការងារស្ថាបនាឆ្នេរនេះ កាយភក់ស្អុយចេញ បង្កើនគ្រឿងចក្រ បង្កើនឡាឡង់បូមខ្សាច់ ធ្វើយ៉ាងណាស្ថាបនាឆ្នេរនេះឱ្យរួចរាល់នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។ ឯកឧត្តមបានបញ្ជាក់ដែរថា ការរៀបចំឆ្នេរនេះគឺដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កើនសោភ័ណភាពក្រុង ព្រមទាំងសម្រាប់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងរៀបចំការប្រកួតកីឡាទូកក្នុងព្រិត្តិការស៊ីហ្គេមនាពេលខាងមុខនេះ៕

ម្ចាស់កន្លែងស្នាក់នៅ ដែលមានទីតាំងជាប់ឆ្នេរខ្សាច់ថ្មី លោក លី ហ៊ូវ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា  លោកគាំទ្រ និងពេញចិត្តចំពោះគម្រោងបង្កើតឆ្នេរខ្សាច់ងូតទឹកកម្សាន្តថ្មីមួយនេះ ព្រោះគម្រោងនេះនឹងអាចជួយបង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន ព្រមទាំងជួយជំរុញដល់ការងាររកទទួលទានរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបរបរលើវិស័យទេសចរណ៍ក្នុងខេត្តកំពត។ លោកបានបញ្ជាក់ថាទីតាំងនេះមានសកត្តានុពលខ្លាំង និងភាពទាក់ទាញច្រើនដែលអាចធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តម្តងហើយ និងចង់មកម្តងទៀត។ 

ម្ចាសទីតាំងផ្សាររាត្រីបូកគោ ដែលនៅជាប់ឆ្នេរកំពុងស្ថាបនានេះដែរ អ្នកស្រី ខាន់ សុខហេ បានឱ្យដឹងថា ការបង្កើតឆ្នេរខ្សាច់ងូតទឹកកម្សាន្តនេះ នឹងជួយធ្វើឱ្យតំបន់មាត់ព្រែកកំពតកាន់តែស្រស់ស្អាត និងទាកទាញជាងមុន។ ហើយវាពិតជានឹងអាចជួយធ្វើឱ្យផ្សាររបស់លោកស្រី កាន់តែមានអតិថិជនកាន់តែច្រើនផងដែរ។ អ្នកស្រីក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ៅ  ធនិន អភិបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់អភិវឌ្ឍន៍ខេត្តកំពត ព្រមទាំងបង្កើតឆ្នេរខ្សាច់កម្សាន្តជាច្រើនកន្លែងដើម្បីទាក់ទាញភ្ញៀវទេសចេរឱ្យមកសម្រាកកម្សាន្ត និងជំរុញជីវភាពប្រជាពលរដ្ឋអោយកាន់តែប្រសើឡើង៕

អត្ថបទ៖ AKP កំពត









Post a Comment

0 Comments