Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មស្នើដល់ប្រធានសហព័ន្ធ ម្ចាស់រោងចក្រ សហគ្រាស ជួយគាំទ្រផលិផលសំបកបាវដែលផលិតក្នុងស្រុក

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានលើកឡើងថា ដើម្បីប្រកួតប្រជែងទំនិញនៅលើទីផ្សារអន្តរជាតិ យើងត្រូវផ្តោតសំខាន់លើគុណភាព និងការវេចខ្ចប់ទំនិញ។ ហើយដើម្បីឆ្លើយតបលើបញ្ហាវេចខ្ចប់នេះ រាជរដ្ឋាភិបាលលើកទឹកចិត្តដល់ក្រុមហ៊ុន ហ័រស៊ីន ខេមបូឌានភែកឃីជីងចក្រីទីងតែមួយគត់ ដែលជាសួនឧស្សាហកម្មមួយសម្រាប់ផ្គត់ផ្គង់សំបកបាវនៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើដល់ប្រធានសហព័ន្ធ ម្ចាស់រោងចក្រ សហគ្រាស ងាកមកជួយគាំទ្រផលិផលសំបកបាវក្នុងស្រុកវិញ។

ថ្លែងនៅក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ អំពីសង្វាក់ផលិតកម្មផលិតសំបកបាវ និងពិធីសម្ភោធផលិតផលថ្មីៗរបស់ក្រុមហ៊ុន ហ័រស៊ីន (ស៊ីម៉ង់ត៍កម្ពុជាចក្រីទីង) ខេត្តកំពត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ដំណើរទស្សនៈកិច្ចនៅថ្ងៃនេះ គឺជាការចាប់ផ្តើម នៃកិច្ចសហប្រតិបត្តិការមិត្តភាព រវាងក្រុមហ៊ុនហ័រស៊ីនជាមួយនឹង សហព័ន្ធស្រូវអង្ករកម្ពុជា និងរោងចក្រ សហគ្រាសផ្សេងៗ ដើម្បីសិក្សាស្វែងយល់លើការផលិត និងតម្រូវការប្រើប្រាស់សំបកបាវវេចខ្ចប់ទំនិញផ្សេងៗ ព្រោះឯកឧត្តមយល់ថា ដើម្បីប្រកួតប្រជែងទីផ្សារអន្តរជាតិ ការងារសំខាន់គឺគុណភាព និងការវេចខ្ចប់ដែលមានស្តង់ដា។


ឯកឧត្តមបានលើកទឹកចិត្ត និងជំរុញឱ្យសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងចក្រ សហគ្រាស នៅក្នុងប្រទេស ងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលសំបកបាវដែលផលិតក្នុងស្រុកវិញ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះដែររាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់ក្រុមហ៊ុនហ័រស៊ីនដែលផលិតបំបកបាវនេះ ថាជាសួនឧស្សាហកម្មតែមួយគត់ដែលផ្គត់ផ្គង់សំបកបាវនៅកម្ពុជា ដែលមានទីតាំងក្នុងខេត្តកំពត។


តាមការបញ្ជាក់របស់ក្រុមហ៊ុន ហ័រស៊ីន បានឱ្យដឹងថា ក្រុមហ៊ុនមានការអភិវឌ្ឍយ៉ាងប្រសើរ បានយកអាជីវកម្មស៊ីម៉ង់ត៍ជាជាគោលវិយោគ និងពង្រីកបន្ថែមលើសំបកបាវ បេតុង ស្មាតបត ពិដាន និងត្រេឌីង។ ហើយក្នុងនោះ ក្រុមហ៊ុនបានផលិតសំបកបាវ ដែលមានស្តង់ដារ និងប្រើប្រាស់ឧបករណ៍ទំនើបលំដាប់ពិភពលោក ដោយអនុវត្តប្រព័ន្ធត្រួតពិនិត្យគ្រប់គ្រងគុណភាពផលិតផលកម្រិតអន្តរជាតិ ហើយអាចមានសមត្ថភាពផលិតប្រចាំឆ្នាំបាន ១០០លានសំបកបាវ។៕

អត្ថបទ៖ AKP កំពត















Post a Comment

0 Comments