Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋស្រុកឈូកខេត្តកំពតសំដែងក្តីរំភើបរីករាយពេលអភិបាលខេត្តចុះជួបសំណេះសំណាលតាមខ្នងផ្ទះដល់មូលដ្ឋានជាក់ស្តែង

អភិបាលខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានប្រើប្រាស់រយៈពេលពីរថ្ងៃដើម្បីចុះជួបសំណេះសំណាលដោយផ្ទាល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋដើម្បីទទួលយកសំណើរ សំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានារបស់ពលរដ្ឋដែលរស់នៅតាមមូលដ្ឋានផ្ទាល់។ រយៈពេលពីរថ្ងៃនេះគឺថ្ងៃទី២០ និង២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយឯកឧត្តមអភិបាលខេត្តបានចុះជួបពលរដ្ឋបានចំនួន ៥ឃុំក្នុងស្រុកឈូក ដែលមានឃុំនារាយណ៍ ឃុំសត្វពង ឃុំឈូក ឃុំល្បើក និងឃុំត្រពាំងបី។


លោកពូ សុវណ្ណារី ជាប្រជាពលរដ្ឋរស់នៅក្នុងឃុំនារាយណ៍ ស្រុកឈូក បានលើកឡើងថា គាត់មានចិត្តរំភើប និងសប្បាយរីករាយជាខ្លាំង ដែលទទួលបានថ្នាក់ដឹកនាំដ៏ល្អពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ព្រោះឯកឧត្តមអភិបាលខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន គឺជាថ្នាក់ដឹកនាំគំរូមួយរូបដែលតែងតែគិតគូជានិច្ចនូវរាល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលកន្លងមក ឯកឧត្តមបានជួយដោះស្រាយជូនពលរដ្ឋដោយយុត្តិធម៌ និងមានភាពសុក្រិត។


ចំណែកអ៊ុំស្រី ចិន្តា ជាពលរដ្ឋរស់នៅក្នុងឃុំសត្វពង ស្រុកឈូក បានលើកឡើងថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ជាអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន ពិសេសមេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ គឺមានការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋ ក៏ដូចជាការរក្សានូវសន្តិសុខជូនពលរដ្ឋបានល្អប្រសើ។ ពលរដ្ឋបានបន្ថែមថា នេះក៏ដោយសារតែការគ្រប់គ្រង និងដឹកនាំរបស់អភិបាលខេត្តបានល្អ ទើបធ្វើឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានទទួលបានការយកចិត្តទុកដាក់ ក៏ដូចជាការការពារបានល្អប្រសើ។


នៅក្នុងពិធីជួបសំណេះសំណាល ក៏ដូចជាជួបប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងមូលដ្ឋានស្រុកឈូកនេះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ពិសេសលោកមេឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបំពញតួនាទីភារកិច្ចក្នុងការបំរើប្រជាពលរដ្ឋ ដោយចាត់ទុកប្រជាពលរដ្ឋទាំងអស់គឺជាគ្រួសារតែមួយ។ 


ឯកឧត្តមអភិបាលបានបញ្ជាក់ដែរថា ការចុះមកជួបប្រជាពលរដ្ឋតាមខ្នងផ្ទះដល់មូលដ្ឋាននេះ គឺជាយន្តការ និងការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ឱ្យថ្នាក់ដឹកនាំក្រោមជាតិ ជាពិសេសរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ទាំងអស់ ត្រូវក្តាប់ឱ្យជាប់នូវសុខទុក្ខ តម្រូវការ និងបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសំណេះសំណាលទាំង៥ឃុំ ក្នុងស្រុកឈូកកន្លងមកនេះ មានចំនួនប្រមាណជាង ១ម៉ឺននាក់៕

អត្ថបទ៖ វង្ស សុធារម្យ (AKP កំពត)














Post a Comment

0 Comments