Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតចុះជួបសំណេះសំណាលសួរសុខទុក្ខ ទទួលយកសំណូមពរ និងសំណើរតាមខ្នងផ្ទះពលរដ្ឋក្នុងស្រុកឈូក

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ អភិបាលខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងទទួលយកនូវសំណូមពរ និងសំណើរផ្សេងៗរបស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងឃុំចំនួនពីរក្នុងស្រុកឈូក គឺឃុំនារាយណ៍ និងឃុំសត្វពង។


មានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះនាឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបញ្ជាក់ថា ការចុះសំណេះសំណាលនាពេលនេះ គឺដើម្បីឱ្យបានដឹងច្បាស់នូវជីវភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដើម្បីឱ្យបានដឹងអំពីតម្រូវការ កង្វះខាត ក៏ដូចជាសំណូមពរផ្សេងៗដែលប្រជាពលរដ្ឋចង់បាន។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានណែនាំ និងដាក់ចេញនូវយន្តការជាច្រើនមកឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិអនុវត្តន៍ ពិសេសតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋាន។


ឯកឧត្តមបណ្ឌិតអភិបាលខេត្តបានបញ្ចាក់បន្ថែមថា ការចុះមកដល់មូលដ្ឋាន និងតាមខ្នងផ្ទះដោយផ្ទាល់នាពេលនេះ គឺជាយន្តការរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូពីជានិច្ចនូវសុខទុក្ខ តម្រូវការរបស់ប្រជាពលរដ្ឋ។ ហើយការចុះមកដល់ខ្នងផ្ទះដោយផ្ទាល់នេះទៀតសោត គឺដើម្បីចង់ដឹងអំពីការអនុវត្តការងារ ការផ្តល់សេវាសាធារណៈផ្សេងៗរបស់អាជ្ញាធរមូលដ្ឋានទៅកាន់ប្រជាពលរដ្ឋ ថាតើមានការពេញចិត្ត ឬមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ក្នុងដំណើរចុះជួបសំណេះសំណាលនេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានទទួលយកនូវសំណើររបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងវិវាទផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីយកទៅដោះស្រាយនាពេលខាងមុខផងដែរ។


ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំទាំងពីរខាងលើ បានសំដែងនូវភាពសប្បាយរីករាយ និងភ្ញាក់ផ្អើលដែលអភិបាលខេត្តកំពត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានចុះមកជួបសំណេះសំណាលតាមខ្នងផ្ទះដោយពុំមានការជូនដំណឹងជាមុន ដែលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់មកកាន់ប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំខេត្ត៕

អត្ថបទ៖ វង្ស សុធារម្យ (AKP កំពត)










Post a Comment

0 Comments