Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង២រយគ្រួសារក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី

នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះជួបសំណេះសំណាល និងសាកសួរសុខទុកប្រជាពលរដ្ឋចំនួន ២៧៥គ្រួសារ ដែលរស់នៅក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

មានមតិសំណេះសំណាលក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមម្លប់នៃសុខសន្តិភាពដែលយកមកដោយលំបាក ដោយសម្តេចតេជោ គឺយើងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វស័យ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានជីវភាពរស់នៅសមរម្យ និងទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលគ្រប់ៗគ្នា។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ចាក់ដែរផងដែរថា កត្តាសុខសន្តិភាពនេះគឺមិនសម្រាប់អ្នកណាម្នាក់នោះឡើយ គឺសម្តេចយកមកនេះដើម្បីផ្តល់ជូនប្រជាពលរដ្ឋរបស់សម្តេច ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីឱ្យសម្តេចបន្តដឹកនាំនាវាកម្ពុជាឱ្យមានការរីកចម្រើនទៅមុខបន្តទៀត។ 

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានផ្តល់ជូន ផ្លូវមួយខ្សែរប្រវែង ៣គីឡូម៉ែត្រ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងអគារមួយខ្នង ៦បន្ទប់ ដល់សាលាបឋមសិក្សា ភូមិអូ ដើម្បីឱ្យកូនក្មួយបានសិក្សា ហើយអគារសិក្សានេះជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

អត្ថបទ៖ វង្ស សុធារម្យ (AKP កំពត)






Post a Comment

0 Comments