Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតចុះពិនិត្យសួនច្បារដែលត្រូវកែលម្អក្នុងក្រុងកំពត និងវឌ្ឌ្ឍនភាពការស្ថាបនាឆ្នេរលេងទឹកចន្លោះស្ពានថ្មីដល់ស្ពានរថភ្លើង

នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរក្រុងកំពត ចុះពិនិត្យសួនច្បារក្នុងក្រុងកំពតដែលនឹងត្រូវកែលម្អឡើងវិញ ដោយរុះរើការ៉ូឡាចាស់ ហើយក្រាលជំនួសដោយថ្មម៉ាប ព្រមទាំងមានការដាំដើមឈើ បំពាក់ប្រព័ន្ធភ្លើងលម្អ ដើម្បីធ្វើយ៉ាងណាឱ្យសួនច្បារក្នុងក្រុងកំពតនេះមានភាពស្រស់ស្អាត និងមានភាពទាក់ទាញ។

គម្រោងកែលម្អសួនច្បារក្នុងក្រុងកំពត ដែលស្ថិតនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល គឺត្រូវធ្វើឡើងចាប់ពីសួនច្បារផ្សារក្រណាត់ចាស់ រហូតដល់រង្វង់មូលនាគព័ន្ធ ដែលសួនច្បារទាំងនោះនឹងក្លាយទៅជាសួនកម្សាន្តដែលមានភាពទាក់ទាញ ដោយដោយសួនច្បារនេះមានដូចជា៖ វិថីម្ហូបអាហារ កន្លែងលក់បន្ថែធម្មជាតិ កន្លែងស្តាប់តន្ត្រី ភោជនីយដ្ឋានផ្សាររាត្រី និងបំពាក់នូវភ្លើងពិដានពីលើសួនច្បារ ព្រមទាំងមានកន្លែងចតរថយន្តផងដែរ។

បន្ទាប់ពីចុះពិនិត្យទីតាំងកែសម្អសួនច្បារក្នុងក្រុងកំពតរួចមក ឯកឧត្តមអភិបាលខេត្តបានបន្តចុះទៅពិនិត្យវឌ្ឍនភាពនៃការ​ស្ថាបនាឆ្នេរសម្រាប់លេងទឹក ចន្លោះពីស្ពានថ្មីដល់ស្ពានរថភ្លើងដែលកំពុងរៀបចំ។


ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានចំរុញដល់ក្រុមការងារបូបខ្សាច់ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន មន្ទីរជំនញា ត្រូវពន្លឿននៃការស្ថាបនានេះឱ្យបានឆាប់រហ័ស ដើម្បីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ​ដែលមកសម្រាកកម្សាន្តក្នុងខេត្ត បានចូលលេងកម្សាន្ត ពិសេសគឺអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត៕

អត្ថបទ៖ វង្ស សុធារម្យ  (AKP កំពត)






















Post a Comment

0 Comments