Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋខេត្តកំពតរំភើបរីករាយចូលរួមចាប់ឆ្នោតផ្សងសំណាងយករង្វាន់ម៉ូតូ១៦គ្រឿងពីរដ្ឋបាលខេត្ត

រដ្ឋបាលខេត្តកំពតបានរៀបចំពិធីសំណេះសំណាលនិងចាប់ឆ្នោតផ្សងសំណាងយករង្វាន់ម៉ូតូ១៦គ្រឿង កង់២៦គ្រឿង និងឆ្នាំងដាំបាយ២៤ឆ្នាំ ជូនដល់ពលរដ្ឋគ្រួសារតាក់ស៊ី ម៉ូតូកង់បី ម៉ូតូឌុប អាជីវករ ក្រុមជាង និងបុគ្គលិកសម្រើសេវាកម្មទេសចរណ៍ទូទាំងខេត្ត។ ហើយពលរដ្ឋបានសម្តែងអារម្មណ៍រំភើបរីករាយ និងថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់អភិបាលខេត្តដ៏ល្អ១រូបដល់ពូកគាត់។ 

នៅព្រឹកថ្ងែទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋខេត្តកំពតប្រកបរបររត់តាក់ស៊ី ម៉ូតូកង់បី ម៉ូតូឌុប អាជីវករ ជាងគ្រប់ប្រភេទ និងបុគ្គលិក រង្គសាល ភោជនីយដ្ឋាន អាហារដ្ឋាន សរុបជាងបួនពាន់នាក់ បានមកទទួលស្វាគមន៍ និងចូលរួមចាប់ឆ្នោតផ្សងសំណាងយករង្វាន់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីធ្វើឡើងនៅពហុកីឡដ្ឋាន ។

ប្រជាពលរដ្ឋដែលត្រូវរង្វាន់ និងមិនត្រូវរង្វាន់បានបង្ហាញអំពីអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលអភិបាលខេត្តបានមកសួរសុខទុក្ខ និងផ្តល់ឱកាសចាប់ឆ្នោតយករង្វាន់យ៉ាងដូច្នេះ។ ពួកគាត់បានថ្លែងអំណរគុណដល់សម្តេចតេជោដែលបានផ្តល់អភិបាលខេត្តដ៏ល្អ១រូប និងគិតគូរសុខទុក្ខពលរដ្ឋគ្រប់ពេល។


ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតបានប្រាប់ឲ្យដឹងថា កម្មវិធីសំណេះសំណាល់ និងចាប់ឆ្នោតផ្សងសំណាងយករង្វាន់នេះ ធ្វើឡើងក្រោមការណែនាំរបស់សម្តេចតេជោ ដើម្បីផ្សាភ្ជាប់ និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ។ ដូច្នេះឯកឧត្តមស្នើដល់ពលរដ្ឋត្រូវចេះដឹងគុណដល់សម្តេចតេជោ។


ក្នុងកម្មវិធីសំណេះសំណាលដ៏អធឺកអធម និងពោពេញដោយភាពសប្បាយរីករាយនោះ ក៏មានការចូលរួម ពីសំណាក់ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត និងមន្ត្រីថ្នាក់ដឹកនាំជុំវិញខេត្តផងដែរ៕

អត្ថបទ៖ AKP កំពត











Post a Comment

0 Comments