មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែងជាង២០គីឡូម៉ែត្រ ស្ថិតនៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគីរី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានរំលឹកថា ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ គឺជាគ្រួសារតែមួយ រស់នៅក្រោមដំបូលនៃសន្តិភាពដែលសម្តេចតេជោយកជីវិតទៅប្តូរ។
ហើយជីវិតយើងគ្រប់គ្នាបានរស់មកដល់បច្ចុប្បន្ន ក៏ដោយសារថ្ងៃកំណើតទី២ នៃការរំដោះប្រទេសចេញពីរបបប្រលៃពូសាសន៍ប៉ុល ពត របស់សម្តេចតេជោ និងឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៅទៀតរាល់សមទ្ធិផលទាំងអស់់នៅមូលដ្ឋាន គឺសុទ្ធតែជាអំណោយដែលកើតចេញពីការស្រឡាញ់ ការយកចិត្តទុកដាក់របស់សម្តេចតេជោ។
ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវខាងលើបានបង្ហាញសេចក្តីត្រេកអរ និងថ្លែងអំណរគុណដល់ អភិបាលខេត្តកំពត និងសម្តេចតេជោ និងថាពួកគាត់មានភាពកក់ក្តៅ និងជឿជាក់យ៉ាងខ្លាំងចំពោះការដឹកនាំរបស់អភិបាលខេត្ត និងសម្តេចតេជោហ៊ុន សែន ។
0 Comments