Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សន្ទុះភ្ញៀវទេសចរមកកម្សាន្តខេត្តកំពតក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម បង្ហាញពីការងើបឡើងវិញនៃវិស័យទេចរណ៍


ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះថា នៅក្នុងកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម សកម្មភាពភ្ញៀវទេសចរដែលបានមកដើរកម្សាន្តនៅខេត្តកំពតមានច្រើនគួរឱ្យគាត់សម្គាល់។  ហើយក្នុងរយៈពេលពីថ្ងៃកន្លងមកនេះ ចំនួនភ្ញៀវទេសចរបានមកសម្រាកកម្សាន្តក្នុងខេត្តកំពតប្រមាណ ៦ម៉ឺននាក់  ខណៈដែលថ្ងៃទី២៤ ខែមករានេះ ភ្ញៀវទេសចរនៅបន្តមកដើរកម្សាន្តនៅតាមរមណីយដ្ឋាននានាមានចំនួនច្រើននៅឡើយ។


លោកប្រធានបានបញ្ជាក់ថា វត្តមានរបស់ភ្ញៀវទេសចរមកកាន់ខេត្តកំពតក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ជាសញ្ញាល្អមួយ ដែលបានបង្ហាញឱ្យឃើញអំពីសន្ទុះនៃការងើបឡើងវិញរបស់វិស័យទេសចរណ៍ខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ ហើយនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ  ដោយមានការត្រៀមរៀបចំការកែលម្អសោភ័ណ្ឌភាពក្រុងផង និងរៀបចំព្រឹត្តិការសប្បាយៗផង ភ្ញៀវទេចរនឹងមកលេងខេត្តកំពតកាន់តែច្រើនបន្ថែមទៀត។ 


យោងតាមប្រសាសន៍បញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តកំពតនាពេលកន្លងមកបានឱ្យដឹងថា គម្រោងកែលម្អសោភ័ណ្ឌភាពក្រុង  និងគម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តចំនួន ២កន្លែង និងសួនកម្សាន្តមាត់ព្រែក ១កន្លែងទៀត គឺត្រូវស្ថាបនាឱ្យបានរួចរាល់នៅមុនពេលចូលឆ្នាំខ្មែរខាងមុននេះ ខណៈដែលគម្រោងស្ថាបនាឆ្នេរខ្សាច់កណ្តាលសមុទ្រមួយកន្លែងទៀត នឹងចាប់ផ្តើមស្ថាបក្នុងពេលឆាប់ៗខាងមុខនេះ ដែលនេះជាកត្តារុញច្រានធ្វើឱ្យវិស័យទេចរណ៍ក្នុងខេត្តកាន់តែសន្ទុះខ្លាំងបន្ថែមទៀត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត







Post a Comment

0 Comments