Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរ​ខេត្តកំពត​ស្នើ​ដល់​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍ ជួយ​ពង្រឹង​ការងារ​លើកកម្ពស់​សីល​ធម៌​សង្គម​

​ថ្នាកដឹកនាំ​ខេត្តកំពត​បានស្នើ​ដល់ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍ អាជ្ញាធរ​មូលដ្ឋាន រួមគ្នា​លើកកម្ពស់​សីលធម៌​សង្គម បណ្តុះ​វប្បធម៌​កតញ្ញូ និង​វប្បធម៌​ចែករំលែក ដើម្បី​រក្សាបាន​នូវ​សេចក្តីថ្លៃថ្នូរ កាត់បន្ថយ​ទំនាស់​ល​ក្នុង​គ្រួសារ​នៅតាម​មូលដ្ឋាន​ទូទាំង​ខេត្ត​។ 

​ថ្លែង​នៅក្នុង​ពិធី​បើក​វេទិកា ពិគ្រោះ​យោបល់​ជាមួយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​ក្នុង​ខេត្តកំពត នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម វ៉ិ​ត វ​ឌ្ឍ​នា អភិបាលរង​ខេត្តកំពត​បានលើកឡើង​ថា សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍​នានា បាន​ដើរតួនាទី​សំខាន់​ណាស់​សម្រាប់​ចូលរួមចំណែក​ជួយ​អភិវឌ្ឍន៍​សង្គម និង​ប្រទេសជាតិ និយាយ​ឡែក​ឡែក​ជួយ​ដល់​ការអភិវឌ្ឍន៍​ខេត្តកំពត ពិសេស​ជួយ​ពង្រឹង​ការយល់ដឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​មានការ​ផ្លាសប្តូរ​ឥរិយាបថ​នៃ​ការគិត និង​ការប្រព្រឹត្ត​ជា​វិជ្ជមាន​។​

 ​ឯកឧត្តម​បាន​បន្ថែមថា តាម​របាយការណ៍​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ​របស់​រដ្ឋបាល​ខេត្ត ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត​បាន​បង្ហាញថា ក្នុង​ទំនាស់​ជាង​មួយ​ពាន់​ករណី​ដែល​ត្រូវបាន​ដោះស្រាយ​កន្លងមក ភាគច្រើន​គឺជា​ទំនាស់​ដណ្តើមយក​កេរ្តិ៍មរតក រវាង​ឪពុក​និង​កូន ម្តាយ​និង​កូន និង​ទំនាស់​រវាង​បងប្អូន​បង្កើត​ជាដើម ដែល​នេះ​បង្ហាញ​អំពី​សីលធម៌​សង្គម​របស់​ប្រជាពលរដ្ឋ​ខេត្តកំពត​នៅមានកម្រិត​។ 

ឯកឧត្តម​អភិបាលរង​ខេត្ត​បានស្នើ​សុំ​ដល់ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍​នានា​ទូទាំង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន សូមជួយ​ពង្រឹង​ការងារ​លើកកម្ពស់​សីល​ធម៌​សង្គម​បន្ថែមទៀត តាមរយៈ​ការជួយ​សាប​ព្រួស​បណ្តុះ​វប្បធម៌​កតញ្ញូ វប្បធម៌​ចែករំលែក​ដល់​ពលរដ្ឋ​នៅតាម​មូលដ្ឋាន ដើម្បី​រួមគ្នា​សងគុណ​ដល់​សន្តិភាព សង់គុណ​ដល់​ទឹកដី​កំណើត​។​

​តាម​ការលើកឡើង​រប​ស់​មន្ត្រី​ជំនាញ​បាន​ឲ្យ​ថា​ខេត្តកំពត មាន​សមាគម​សរុប​៦១  អង្គការ​មិនមែន​រដ្ឋាភិបាល ៥៤​អង្គការ សហគមន៍​ចំនួន ៨៣ សរុប​ចំនួន ១៩៨ ក្នុងនោះ​ភាគច្រើន​ធ្វើ​សកម្មភាព​លើ​ការងារ​លើក​កម្ក​ស់​វិស័យ​អប់រំ ការអភិវឌ្ឍន៍​មូលដ្ឋាន សិទ្ធមនុស្ស ការងារ​អភិរក្ស​បរិស្ថាន  ធនធានធម្មជាតិ ការងា​បណ្តុះបណ្តាល និង​ស្តារ​កាយសម្បទា​ដល់​ស្ត្រី កុមារ និង​ជន​ងាយ​រងគ្រោះ ជនពិការ និង​ការងារ​អភិរក្ស​សី​ល្បះ​វប្បធម៌​ខ្មែរ​ជាដើម ហើយ​រដ្ឋបាលខេត្ត​តែងតែ​ចូលរួម​សហការ គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សកម្មភាព​របស់​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍​នានា​ទូទាំង​ខេត្ត​៕

​អត្ថ​ប​ទៈ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​

Post a Comment

0 Comments