Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

៩​ខែ​ទំនិញ​ចេញចូល​តាម​ច្រកព្រំដែន​អន្តរជាតិ​ព្រែក​ចាក មាន​ទំហំ​ទឹកប្រាក់​ជាង ៧​លាន​ដុល្លា

​បន្ទាប់ពី​រាជរដ្ឋាភិបាល​បើក​ប្រទេស​ឡើងវិញ ចរាចរ​ទំនិញ​នាំចូល និង​នាំចេញ ឆ្លងកាត់​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក កាន់តែ​មា ន​ភាពប្រសើរ ហើយ​បើតាម​របាយការណ៍​រប​ស់​ស្ថាប័ន​ជំនាញ​បាន​ឲ្យ​ដឹងថា ៩​ខែ​ក្នុង​ឆ្នាំ​២០២២ ទំហំ​ពាណិជ្ជកម្ម​ទំនិញ​នាំចេញ​នាំចូល​មានតម្លៃ​ជាង​៧​លាន​ដុល្លា​។ 

​តាម​របាយការណ៍​រប​ស់​ទីស្នាក់ការ​គយ​ប្រចាំ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ស្ថិត​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​បានបង្ហាញ​ថា បន្ទាប់ពី​រាជរដ្ឋាភិបាល​បើក​ប្រទេស​ឡើងវិញ ចរាចរ​ទំនិញ នាំចេញ​នាំចូល​ឆ្លងកាត់​តាម​ច្រកទ្វារ​មាន​សកម្មភាព​កាន់តែ​ប្រសើរឡើង​។ ​មុខទំនិញ​នាំចូល​សំខាន់ៗ មាន​ប្រេងឆា គ្រឿងឧបភោគ​បរិភោក ធ្យូងថ្ម ក្រណាត់ ផលិតផល​វាយនភ័ណ្ឌ សម្ភារ​សំណង់ និង​ទំនិញ​ផ្សេងៗ​ទៀត ចំណែក​ទំនិញ​នាំចេញ​ចម្បង​បំផុត មានតែ​ស្ករស​មួយ​មុខ​ប៉ុណ្ណោះ​។​

​តាម​របាយកាណ៍​ដដែល​នោះ​ក៏បាន​បញ្ជាក់ដែរថា សម្រាប់​រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០២២ ទំហំ​ពាណិជ្ជកម្ម​នៃ​ការនាំ​ទំនិញ​ចេញ​មាន តម្លៃ​៤,៣​លាន​ដុល្លា ចំណែក​ការនាំ​ទំនិញ​ចូល​មានតម្លៃ ២,៩​លាន​ដុល្លា​។

​ក្រៅពីនេះ ការធ្វើដំណើរ​ឆ្លងកាត់​របស់​ពលរដ្ឋ និង​ភ្ញៀវទេសចរ ក៏មាន​ភាពល្អប្រសើ​រដែ​រ​។​តាម​របាយការណ៍​រប​ស់​ប៉ុស្តិ៍នគរបាល​ប្រចាំ​ច្រក បានបង្ហាញ​ដែរ​ថា សម្រាប់​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២២ អ្នក ធ្វើដំណើរ​ចូល​កម​កម្ពុជា សរុប ៧.៤០៧​នាក់ ក្នុងនោះ​ជនបរទេស ៦.០៦២​នាក់ អ្នកធ្វើដំណើរ​ចេញទៅ​វៀតណាម​មាន​ចំនួន  ៨.១០២​នាក់ ជនបរទេស ​៦.២៩៣​នាក់​។ 

​ក្នុង​របាយការណ៍​ក៏បាន​បង្ហាញ​ដែរ​ថា ក្នុង​ឆ្នាំ​២០២២​នេះ កម្លាំង​នគរបាល​ប្រចាំ​ច្រកព្រំដែន​អន្តរជាតិ​ព្រែក សហការ​ជាមួយ​កុងស៊ុល​វៀតណាម និង​កងកម្លាំង​របស់​ខេត្ត​ព្រះសីហនុ​បាន​បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម ចំនួន​៧​លើក សរុប​មាន​ចំនួន​៣៧១​នាក់ ស្រី​៥៨​នាក់​៕

​អត្ថ​ប​ទៈ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​


Post a Comment

0 Comments