Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្ត​កំពត​ថា​នឹង​រៀបចំ​ពី​ធី​បុណ្យអុំទូក​ឲ្យ​សប្បាយរីករាយ​គ​គ្រឹ​ង​គគ្រេង និង​ទាក់ទាញ​បំផុត​

​ដើម្បី​អបអរសាទរ និង​ផ្តល់​ភាពសប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ រដ្ឋបាល​ខេត្តកំពត​នឹង​រៀបចំ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ថ្ងៃទី​៦-៨ ខែវិច្ឆិកា ឆ្នាំ​២០២២​ខាងមុខ ហើយ​បើតាម​ការបញ្ជាក់​របស់​អភិបាល​ខេត្តកំពត ថា​នឹងធ្វើ​ឲ្យ​ពិធីបុណ្យ​នេះ មាន​ភាព​អ​ធឹ​ក​អធម គគ្រឹកគគ្រេង និង​ទាក់ទាញ​បំផុត ធ្វើយ៉ាងណា​ឲ្យ​មាន​អ្នកចូលរួម​ចាប់ពី​៥០​ម៉ឺន​នាក់​ឡើង​។ 

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នៅ​ខេត្តកំពត នៅ​រសៀល​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០២២  ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​លើកឡើងថា ការរៀបចំ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ថ្ងៃទី​៦-៨ ខែវិច្ឆិកា ឆ្នាំ​២០២២​ខាងមុខ មិនមែន​ធ្វើ​ធម្មតាៗ​នោះទេ  ដោយសារតែ​ខេត្តកំពត​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏​មាន​សក្តានុពល  ដូច្នេះ​រដ្ឋបាល​ខេត្តកំពត បាន​បង្កើត​អនុគណៈកម្មាធិការ​ចំនួន​១០ ដើម្បី​រៀបចំ​ចាត់ចែង តាម​ផ្នែក​នីមួយៗឲ្យ​បានល្អ ពោលគឺ​ច្នៃ​ធ្វើយ៉ាងណា ឲ្យ​មាន​ភាពសប្បាយ​រីករាយ អ​ធឹ​ក​អធម គគ្រឹកគគ្រេង និង​មាន​ភាព​ទាក់ទាញ​បំផុត  ដែល​នឹងមាន​អ្នកចូលរួម​ចាប់ពី​៥០​ម៉ឺន​នាក់​ឡើង​។ 

ហើយ​ការរៀបចំ​ពិធី​នេះ មិនមែន​ត្រឹមតែ​ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ប៉ុណ្ណោះ​ទេ  តាមរយៈ​ការរៀប​ពិធីបុណ្យ​នេះ ដើម្បី​ទាញយក​ប្រាក់ចំណូល ជូន​ដល់​ប្រជាពលរដ្ឋ​ខេត្តកំពត ដោយផ្ទាល់ និង​ប្រយោល​ផងដែរ​។​


​បើតាម​ការគ្រោងទុក ក្នុង​ពិធីបុណ្យ​អុំទូក​ខាងមុខ នឹងមាន​កម្មវិធី​ប្រណាំងទូក​. ង​. ខ្នាត​ប្រពៃណី ការប្រកួត និង​បង្ហាញ​ក្បាច់​កុន​ល្បុក្កតោ ការប្រគំ​តន្ត្រី  ការសម្តែង​របាំ​បុរាណ និង​សម័យ  ការ​ពិព័រណ៍​ផលិតផល ភូមិ​១​ផលិតផល​១ បង្ហាញ​អំពី​សក្តានុពល​ខេត្តកំពត ការបាញ់​កាំ​ជ្រូច បង្ហោះគោម និង​បណ្តែតប្រទីប និង​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀត​។  

​បើតាម​ការបញ្ជា​ក់រប​ស់ ឯកឧត្តម អភិបាលខេត្ត  នៅក្នុង​ពិធីបុណ្យ​នោះ ឯកឧត្តម ជំរុញ​លើកទឹកចិត្ត​ដល់ មន្ត្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ដែល​មក​ចូលរួម​ពិធីបុណ្យ ឲ្យ​ស្លៀកពាក់​តាមបែប​ប្រពៃណី​ខ្មែរ​ទាំងអស់គ្នា ហើយ​រដ្ឋបាលខេត្ត​បាន​ត្រៀម​អំបុក ចែក​ទុំ និង​ដូង​រាប់​តោន​ដើម្បី​ទុក​ទទួល​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​អញ្ជើញ​មក​ចូលរួម​ផងដែរ។ ចំពោះ​ការប្រណាំង​ទូក​មាន​១២​គូ  រៀបចំ​ធ្វើឡើង​នៅលើ​ដងព្រែក តំបន់ឆ្នេរ​កោះ​ស្មៅ​៕ 

​អត្ថ​ប​ទៈ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​

Post a Comment

0 Comments