Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

លំហូរ​ភ្ញៀវទេសចរ​មក​ខេត្តកំពត​ច្រើន ធ្វើ​ឲ្យ​អាហា​រដ្ឋា​ន និង​ក្លិប​កម្សាន្ត​ថ្មីៗ​ចាប់ផ្តើម​បើក​ដំណើរការ

  

មន្ត្រី​ជំនាញ​មន្ទីរ​ទេសចរណ៍ បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​បើក​ប្រទេស​ឡើងវិញ លំហូរ​ភ្ញៀវ​ទេសចរណ៍​មកកាន់​ខេត្តកំពត ចាប់ផ្តើម​កើនឡើង​ជា​ដំ​ដាប់ ហើយ​ទទ្ទឹម​ហ្នឹង​នោះ សេវា​បម្រើ​លើ​វិស័យនេះ​ចាប់ផ្តើម​មានដំណើរ​ការ​ល្អ​ឡើងវិញ ហើយ​ក្នុងនោះ អាហា​រដ្ឋា​ន និង​ផាប ក្លិប​កម្សាន្ត​ជាច្រើន បាន​បើក​ដំណើរការ ជា​បន្តបន្ទាប់ ព្រោះ​គេ​យល់ថា បើ​វិស័យ​ទេសចរណ៍​ដំណើរ​ល្អ ការធ្វើ​អាជីវកម្ម​ផ្សេងៗ​នឹង​បានល្អ​ដែរ​។ 

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក​សយ ស៊ី​ណុល បាន​ប្រាប់​ឲ្យ​ដឹងថា អំឡុងពេល​ការឆ្លង​រី​ល​រាលដាល​កូ​វីដ​-១៩ វិស័យ​ទេសចរណ៍​ខេត្តកំពត​បាន​ធ្លាក់ចុះ​ខ្លាំង ប៉ុន្តែ​ក្រោយ​រាជរដ្ឋាភិបាល ប្រកាស​បើក​ប្រទេស​ឡើងវិញ ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​វិល​ត្រឡប់មក​កម្សាន្ត​ខេត្តកំពត​ច្រើន​ឡើងវិញ​។ 

នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ភ្ញៀវទេសចរ​មក​កម្សាន្ត​ខេត្តកំពត ស្ទើរ​ប្រហាក់ប្រហែល​មុនពេល​ផ្ទុះ​កូ​វីដ​-១៩  ដោយ​ក្នុង​១​សប្តាហ៍​មាន​ទេសចរ​រង្វង់ ១​ម៉ឺន​៥​ពាន់​នាក់ ជាក់ស្តែង​សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ទេសចរ​បានមក​កម្សាន្ត​ជាង​៧​ម៉ឺន​នាក់​។ លោក​ប្រធាន​បាន​បញ្ជាក់ថា ដោយសារតែ​វត្តមាន​ទេសចរ​មកលេង​កំពត​ច្រើន​ឡើងវិញ ធ្វើ​ឲ្យ​ការផ្តល់សេវា​ទេសចរណ៍ ក៏មាន​ការកើនឡើង​ដែរ ក្នុងនោះ​លោក​សង្កេតឃើញ អាហា​រដ្ឋា​ន និង​ផាប់ ក្លិប​កម្សាន្ត​ថ្មី​ជាច្រើន​បាន​បើក​ដំណើរការ និង​ខ្លះ​កំពង់​ត្រៀម​បើក​ក្នុងពេល​ឆាប់ៗ​នេះ​។​លោក​បាន​បន្ថែមថា ខេត្តកំពត​មាន​អាហា​រដ្ឋា​ន ២០៧​កន្លែង ខារ៉ាអូខេ​៣៣​កន្លែង បៀ​ល​ហ្គ​ឌិន​៣​កន្លែង ឌី​ស្កូ​តេ​ក​២​កន្លែង​(​ត្រៀម​បើក​ថ្មី​១​កន្លែង​) ម៉ាស្សា​៣១​កន្លែង​។ 


​តាម​របាយការណ៍ ខេត្តកំពត​មាន រមណីយដ្ឋាន និង​តំបន់​ទេសចរណ៍​ទាក់ទាញ​សរុប ៣១​កន្លែង ហើយ​បន្ទាប់ពី​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ដាក់​ដំណើរការ គេ​រំពឹង​រមណីយដ្ឋាន​ទាំងនោះ​នឹង​អាច​ទាក់ទាញ​ទេសចរ​អន្តរជាតិ​បាន​កាន់តែច្រើន​។ ដោយឡែក​ចំពោះ​ភោ​ជនី​ដ្ឋា​ន  អាហារ​ដ្ឋា​ន​របស់​ខេត្ត នៅមានកម្រិត មិនទាន់​អាចឆ្លើយតប់​តាម​ស​ម្រូ​វ​ការ ឬ​ស្តង់ដារ​របស់​ទេសចរ​ណ៍​អាស៊ាន​នៅឡើយ​ទេ​៕

​អត្ថ​ប​ទៈ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​


 



Post a Comment

0 Comments