Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រដ្ឋបាល​ខេត្តកំពត​ប​ង្ហា​ញ​ប្លង់​មេ​ស្ថាបនា​ឆ្នេរ​ព្រែក​កំពង់បាយ​(​ព្រែក​កំពត​)

នាពេល​ថ្មីៗ​នេះ រដ្ឋា​បាល​ខេត្តកំពត​បានបង្ហាញ​នូវ​គំនូស​ប្លង់​មេ គម្រោង​ស្ថាបនា​ឆ្នេរ​ព្រែក​កំពង់បាយ​(​ព្រែក​កំពត​) ស្ថិតនៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ប្រវែង​២.០០០m​។​

​សូម​បញ្ចា​ក់ថា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្តកំពត បានធ្វើការ​អភិវឌ្ឍ និង​ស្ថាបនា​ផ្លូវ​នានា​ក្នុង​ក្រុង​កំពត ពី​ផ្លូវ​ក្រាល​កៅស៊ូ​ទៅជា​ផ្លូវ​បេតុង​ដើម្បី​ធានា​គុណភាព និង​ការប្រើប្រាស់​បានយូរ​អង្វែង​។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូចជា ការដាក់​ភ្លើង​បំភ្លឺ​ផ្លូវ តុបតែង​លម្អរ​តាមផ្លូវ​សារ​ធារ​ណៈ​ផ្សេងៗ​ក្នុង​ក្រុង​ ​និង​គម្រោង​ស្ថាបនា​សួន​កម្សាន្ត​ដ៏​ប្រណិត​នៅ​ចន្លោះ​​ស្ពានថ្ម​ចាស់​(​ស្ពាន​ឥ​ន្ធ​នូ​) រហូតដល់​ស្ពានថ្ម​ថ្មី​(​ស្ពាន​កំពង់បាយ​) រួម​នឹង​ឆ្នេរ​កម្សាន្ត​ប្រវែង ២.​០០០​ម៉ែត្រ នៅ​តំបន់​កោះ​ស្មៅ​ផងដែរ​៕

​អត្ថ​ប​ទៈ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​


 

Post a Comment

0 Comments