Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

​អភិបាលខេត្ត​កំពត​​ជំរុញលើក​ទឹកចិត្ត​ក្រុម​កីឡាករ​ទូកង ឱ្យ​ខិតខំ​ហ្វឹកហាត់​ដើម្បី​បង្ហាញ​ថ្វី​ដៃដល់​ភ្ញៀវទេសចរ

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២២​នេះ ឯកឧត្ដម ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​ដឹកនាំ​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត សំណេះសំណាល​លើកទឹកចិត្ត និង​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​ក្រុម​កីឡាករ​ចំណុះ​ទូក​.​ង ចំនួន​២១ ដើម្បី​ប្រើប្រាស់​អំឡុងពេល​ហ្វឹកហាត់​។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​លើកឡើងថា រដ្ឋបាលខេត្ត​នឹង​ប្រារព្ធ​ពិធី​បុ​ណ្យុ​អុំ​ទុក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២២​ខាងមុខនេះ​។ ពិធី​នោះ​នឹង​រៀបចំ​កម្មវិធី​ប្រណាំងទូក​.​ង ខ្នាត​ប្រពៃណី ការប្រកួត និង​បង្ហាញ​ក្បាច់​កុន​ល្បុក្កតោ ការប្រគំ​តន្ត្រី  ការសម្តែង​របាំ​បុរាណ និង​សម័យ  ការ​ពិព័រណ៍​ផលិតផល ភូមិ​១​ផលិតផល​១ ដើម្បី​បង្ហាញ​អំពី​សក្តានុពល​របស់​ខេត្តកំពត ការបាញ់​កាំ​ជ្រូច បង្ហោះគោម និង​បណ្តែតប្រទីប ព្រមទាំង​មានកម្ម​វិធី​សប្បាយៗ​ជាច្រើន​ទៀត​។ ហើយ​រដ្ឋបាលខេត្ត​បាន​ក៏​ត្រៀម​អំបុក ចែក​ទុំ និង​ដូង​រាប់​តោន ដើម្បី​ទុក​ទទួល​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​អញ្ជើញ​មក​ចូលរួម និង​ដើរ​កម្សាន្ត​នៅ​ខេត្តកំពត​ផងដែរ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ការប្រណាំង​ទុក​.​ង គឺ​ផ្នែក​មួយ​សំខាន់​ណាស់​ក្នុងការ​ទាក់ទាញ​ភ្ញៀវ ដូច្នេះ​ក្រុម​កីឡាករ​ទូកង​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យបាន​ល្អ ដើម្បី​ត្រៀម​បង្ហាញ​ថ្វីដៃ​របស់​ទូក​នីមួយ​ទៅកាន់​អ្នកទស្សនា ក៏ដូចជា​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត នៅ​ថ្ងៃទី​៦-៨ ខែវិច្ឆិការ ខាងមុខនេះ​។

​សម្រាប់​គ្រឿងឧបភោគ​បរិភោគ​ដែល​បាន​ផ្តល់ជូន​ក្រុម​កីឡាករ ដើម្បី​ប្រើប្រាស់​នៅក្នុង​អំឡុងពេល​ហ្វឹកហាត់​ចាប់ពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២២​នេះ​ទៅ ក្នុង​មួយក្រុម​ទទួលបាន​៖ អង្ករ ១​តោន ៥០០​គីឡូក្រាម ទឹកត្រី ៣០​យួរ ត្រីខ ៣​កេស ទឹក​សុទ្ធ ១០​យួរ និង​ទឹកក្រូច ១០​កេស​៕

​អត្ថ​ប​ទៈ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​

Post a Comment

0 Comments