ទំព័រដើម

ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ឥ​ស្លា​ម «​អា​ល់ហ្សា​មេល​» ក្រោមអធិប​តិភាព​ ឯ​ក​ឧ​ត្ត​ម ​ហ៊ុន ម៉ា​ណែ​ត

News 12 08 2017 05

ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ឥ​ស្លា​ម «​អា​ល់ហ្សា​មេល​» ភូមិ​តា​ដិប សង្កាត់​អណ្ដូងខ្មែ រ​ក្រុងកំព ត​ខេត្តកំពត ក្រោម​អធិបតីភាព ឯ​ក​ឧ​ត្ត​ម ​ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ដេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ ហ៊ុន​សែ​ន​។​

News 12 08 2017 02
​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ២០១៧ និង​ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម ពី​សំណាក់​តំណាង​ស្ថានទូត​គូ​វេត​ប្រចាំ​កម្ពុជា និង ឯកឧត្តម លោកជំទាវ​ប្រតិភូ​អមដំណើ និង​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត ក្រុង មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ប្រជាពលរដ្ឋ លោកគ្រូ អ្នក សិស្សានុសិស្ស​សរុប​ប្រមាណ​ជាង​៣០០០​នាក់ ផងដែរ​។​

News 12 08 2017 03​យោងតាម​របាយការណ៍​ក្នុង​អង្គពិធី មជ្ឈមណ្ឌល​ឥស្លាម​អា​ល់ហ្សា​មេល​នេះ ជា​អំណោយ​សប្ប​រសធម៌​របស់​ប្រជាជន​នៃ​ប្រទេស​គូ​វេត ផ្ដល់​តាមរយៈ​សមាគម​ប្រភព​ល្អ​កម្ពុជា។ ដោយ​បាន​ចាប់ផ្ដើម​សាងសង់​នៅ​ចុងឆ្នាំ​២០១៥ និង​បញ្ចប់​ខែ​កញ្ញា​ឆ្នាំ​២០១៦​នៅលើ​ផ្ទៃដី​ក្រឡា​ចំនួន​មួយ​ហិច​តា​កន្លះ។

News 12 08 2017 04

​សមិទ្ធផល ក្នុងនោះ​សរុប​ចំនួន ៦​អគារ ៖ រួម​មាន​អគារសិក្សា​១​ខ្នង​២​ជាន់​ចំនួន​១៦​បន្ទប់ អគារ​ស្នាក់នៅ​១​ខ្នង​២​ជាន់​ចំនួន​៨​បន្ទប់ អគារ​ស្នាក់​នៅ​សម្រាប់​គ្រូ​១​ខ្នង​២​ជាន់​ចំនួន​៤​បន្ទប់ ព្រមទាំង​មាន​សាលប្រជុំ អាហា​រដ្ឋា​ន និង​បន្ទប់ទឹក​សរុប​ចំណាយ​ថវិកា​ប្រមាណ​៥៥​ម៉ឺន​ដុល្លា​។​

News 12 08 2017 01
​មជ្ឈមណ្ឌល​នេះ​គឺ​ស្ថិត​ក្នុង​គម្រោង​របស់​ស​មាគ​ម​ប្រភព​ល្អក​ម្ពជា​ដើម្បី​ផ្ដល់​ការ អប់រំ​សម្រាប់​កុមារី និង​យុវតី​ខ្មែរ​ឥស្លាម សំដៅ​លើកកម្ពស់​ការបណ្ដុះ​បណ្ដា​លម​ត្ថភាព​វិជ្ជាជីវៈ​ក្នុង​ការរួមចំណែ​កកាត់​បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​៕​

អត្ថបទៈ លោក សាយ យាវ

News 12 08 2017 07News 12 08 2017 06News 12 08 2017 10